សម្ដេចបង្វែរថវិកាសល់ពីការសាងសង់ផ្លូវនៅសីហនុ ៥ លានដុល្លារ មកកែលម្អដងស្ទឹងសៀមរាបវិញ

ថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែរនៅព្រះសីហនុ នឹងត្រូវយកមកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាបឡើងវិញ ដែលមានប្រវែងជិត ៩ គីឡូម៉ែត្រ ដើម្បីជួយបង្កើនភ្ញៀវទេសចរក្នុងស្រុកឱ្យកាន់តែច្រើន។

នេះបើតាមការឱ្យដឹងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ។ (អានបន្ថែម)

សម្ដេចបានមានប្រសាសន៍ថា៖ «ដោយសារតែថវិកាសាងសង់នៅឯខេត្តព្រះសីហនុនៅសល់ប្រមាណ ៥ លានដុល្លារសហរដ្ឋអាមេរិក មុននេះខ្ញុំបានបញ្ជាឱ្យបញ្ជូលទៅក្នុងថវិកាជាតិ ប៉ុន្តែឥឡូវនេះ ខ្ញុំបង្វែរថវិកានេះដោយត្រង់ចេញពីខេត្តព្រះសីហនុមកខេត្តសៀមរាបតែម្ដង គឺកែលម្អក្នុងតម្លៃ ៥ លានដុល្លាទៅលើដងស្ទឹងសៀមរាបរបស់យើងទាំងសងខាង។»

សម្ដេចបានបន្ថែមថា៖ «ដូច្នេះ ពួកយើងនឹងធ្វើឱ្យខេត្តសៀមរាបរបស់យើងជាកញ្ចប់ ដែលបានលើកឡើងវាមានទាំងផ្លូវ មានទាំងលូ ប្រឡាយទឹកស្អុយ ទឹកភ្លៀង មានទាំងបណ្ដាញទឹក មានទាំងកាម៉េរ៉ាសុវត្ថិភាពដល់ប្រជាជនយើង។ ហើយវានឹងក្លាយទៅជាទឹកក្រុងទេសចរណ៍ដ៏រឹងមាំមួយសាកសមនឹងឋានៈជាអតីតរាជធានីនៃអណាចក្រខ្មែរ។»

យ៉ាងណាមិញសម្ដេចបានបន្តថា បន្ទាប់ពីធូរស្បើយកូវីដទៅ នៅឆ្នាំ ២០២២ រដ្ឋាភិបាលនឹងរៀបចំឱ្យមានព្រឹត្តិការណ៍សង្រ្គានឡើងវិញ ហើយខេត្តសៀមរាបនឹងបន្តសក្ដានុពលវិស័យទេសចរណ៍របស់ខ្លួនឡើងវិញផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]