សារព័ត៌មានឡាវបង្ហាញពីដំណើរការទៅមុខនៃទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ

រដ្ឋាភិបាលឡាវបានប្រកាសថាខ្លួននឹងចាប់ផ្តើមការសាងសង់គម្រោងវារីអគ្គិសនីដ៏ចម្រូងចម្រាសតម្លៃ ២,៣លានដុល្លារអាមេរិក នៅឆ្នាំ ២០១៧។

បើយោងតាមរដ្ឋមន្រ្តីថាមពលឡាវលោក Viraphonh Viravong ប្រទេសឡាវមានបំណងក្លាយជា “វារីអគ្គីសនីគុយវ៉ែតក្នុងតំបន់អាស៊ីអាគ្នេយ៍”។

គម្រោង ៩១២ម៉េហ្គាវ៉ាត់ គឺជាគម្រោងទីបីនៃគម្រោងទំនប់វារីអគ្គិសនីចំនួន១១ ដែលរដ្ឋាភិបាលឡាវកំពុងពិចារណាសម្រាប់ទន្លេមេគង្គ ហើយរំពឹងថានឹងផលិតថាមពលបាននៅឆ្នាំ ២០២៤។

ក្រុមហ៊ុនចិន Datang Oversea Investment បានទទួលកិច្ចសន្យាសាងសង់នៅឆ្នាំ ២០០៧ ហើយការងារហេដ្ឋារចនាសម្ព័ន្ធបានចាប់ផ្តើមនៅឆ្នាំ ២០១៥។

ផែនការនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីប្រទេសកម្ពុជា និងវៀតណាម ដោយបារម្ភពីផលប៉ះពាល់នៃគម្រោងលើធនធានទឹក និងនេសាទរបស់ពួកគេ។

អង្គការ International Rivers បានប៉ាន់ប្រមាណថាគម្រោងនេះនឹងតម្រូវឲ្យមានការតាំងទីលំនៅឡើងវិញរបស់ប្រជាពលរដ្ឋ ៦.៧០០នាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]