ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងរៀបចំ និងកែលម្អផ្លូវថ្មើរជើងថ្មីមួយខ្សែតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីគម្រោងសិក្សាប្លង់ និងផលប៉ះពាល់នៃគម្រោងមួយនេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។
រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឱ្យមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាឱ្យបាន ក្នុងការកែលម្អមហាវិថីម៉ៅសេទុង ឱ្យទៅជាមហាវិថីដែលអមដោយផ្លូវថ្មើរជើងថ្មីមួយខ្សែបន្ថែមទៀត។
គួររំលឹកផងដែរថា មហាវិថីម៉ៅសេទុងគឺជាមហាវិថីដែលមមាញឹកមួយ ដែលតែតែងមានការកកស្ទះចរាចរ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាបន្តបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះនេះ។ តួយ៉ាងដូចជា សំណង់ស្ពានអាកាសថ្មើរជើង ដែលមានបណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រត្រង់ចំណុចផ្សារដើមគរ។ បច្ចុប្បន្នត្រូវបានស្ថាបនាសាងសង់ បាន៨៥ភាគរយហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ។ (អានបន្ថែម)
ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញថា រដ្ឋបាលរាជធានីភ្នំពេញបានកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង និងជួសជុលមហាវិថីនានាក្នុងទីក្រុងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរបានកាន់តែងាយស្រួល និងមានសុវត្ថិភាព។

