សិង្ហបុរីនឹងបើកដំណើរការយន្តហោះតាក់ស៊ីតាមផ្លូវអាកាសជាលើកដំបូងនៅលើពិភពលោក

ប្រទេសសិង្ហបុរីបានប្រកាសពីគម្រោងក្លាយជាទីក្រុងដំបូងគេបង្អស់នៅក្នុងពិភពលោកដែល បានបើកដំណើរការយន្តហោះតាក់ស៊ីតាមផ្លូវអាកាសនៅចុងឆ្នាំ ២០១៩ នេះ។

គម្រោងដឹកជញ្ជូនតាមទីក្រុងដែលមានលក្ខណៈពិសេសតែមួយគត់ ដែលមានឈ្មោះថា៖ «Voloport» គឺជាកិច្ចសហការគ្នារវាងក្រុមហ៊ុនយានអាវកាស Skyports របស់ប្រទេសអង់គ្លេស ក្រុមហ៊ុនផលិតយន្តហោះអាល្លឺម៉ង់ Volocopter ក្រុមហ៊ុនរចនាអាល្លឺម៉ង់ Brandlab ស្ថាបត្យកម្មដែលមានមូលដ្ឋាននៅទីក្រុងឡោសអាន់ចែលឡេស Graft Architects និងក្រុមហ៊ុនប្រឹក្សាវិស្វកម្មរបស់អង់គ្លេស Arup ។

គំរូយន្តហោះ Volport ជាមួយនឹងកន្លែងចុះចតសម្រាប់យានយន្តអេឡិចត្រូនិច និងសេវាកម្មបម្រើអតិថិជន នឹងត្រូវបានសាងសង់ឡើង ដើម្បីអនុញ្ញាតឱ្យមន្ត្រីរដ្ឋាភិបាលសិង្ហបុរី ធ្វើការពិនិត្យមើលប្រព័ន្ធ មុនពេលដាក់ឲ្យដំណើរការជាផ្លូវការ។

បញ្ហាប្រឈមចម្បងៗដែលនៅពីក្រោយការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់មួយនេះ គឺការគ្រប់គ្រងចរាចរផ្លូវអាកាស និងបទបញ្ញាត្តិរបស់ទីក្រុង បើទោះបីជា ថ្នាក់ដឹកនាំក្រុមហ៊ុនមានទំនុកចិត្តថា ក្រុមហ៊ុននឹងទទួលបានការអនុញ្ញាតឲ្យបន្តដំណើរការគម្រោងនេះក៏ដោយ។

ការហោះហើរសាកល្បងជាសាធារណៈលើកដំបូងរំពឹងថា នឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០១៩ ។

- Video Advertisement -