សឹង្ហបុរី នឹងនាំបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យបែបថ្មីមកកម្ពុជាក្នុងដំណាច់�

បន្ទះពន្លឺព្រះអាទិត្យ កំពុងពេញនិយមខ្លាំងនៅកម្ពុជា

ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យដែលមានមូលដ្ឋាននៅសឹង្ហបុរី SolarHome គ្រោងនឹងបង្ហាញវត្តមាននៅកម្ពុជា នៅដំណាច់ឆ្នាំនេះ ដោយចូលទីផ្សារព្រះរាជាណាកម្ពុជាដើម្បីណែនាំឲ្យប្រើប្រាស់គំរូ នៃការបង់ប្រាក់មុនដើម្បីប្រើ សម្រាប់លំនៅដ្ឋានដែលគ្មានបណ្តាញអគ្គិសនី នៅតំបន់ដាច់ស្រយាល។

នៅក្នុងសេចក្តីប្រកាសមួយ ប្រមុខប្រតិបត្តិ និងជាសហស្ថាបនិក SolarHome លោក Ted Martynov បានមានប្រសាសន៍ថា៖ «ដើម្បីបំពេញទីផ្សារលំនៅដ្ឋាន២៧លានខ្នងនៅទូទាំងតំបន់អាស៊ីអគ្នេយ៍ សាខានៅកម្ពុជា ឥណ្ឌូនេស៊ីនិងហ្វីលីពីន ជាទស្សនៈវិស័យបន្ទាប់របស់យើង គឺនៅដំណាច់ឆ្នាំនេះ»។

SolarHome ផ្តល់ជូននូវប្រព័ន្ធភ្លើពន្លឺព្រះអាទិត្យ ផ្អែកលើផែនការជាវមួយ។ អតិថិជន ធ្វើការបញ្ចូលប្រាក់១០ដុល្លារអាមេរិកដំបូង ដែលនឹងត្រូវបញ្ចូលជាបន្ត តាមថ្ងៃ តាមសប្តាហ៍ ឬតាមខែ តាមរយៈកាតកោស ឬការបង់ប្រាក់ចល័ត។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននេះឲ្យដឹងថា បន្ទាប់ពីបញ្ចប់គម្រោងបង់ប្រាក់ ប្រព័ន្ធនេះ «នឹងដោះលេខកូដ រួចផ្ទេរ សិទ្ធិទៅឲ្យអតិថិជន»។ គំរូបែប«ជួលដើម្បីក្លាយជាម្ចាស់នេះ» នឹងជួយឲ្យអតិថិជនលៃលករកប្រាក់ដើម្បីទូទាត់ និងបង្កើនតម្លៃសមរម្យ។

ក្រុមហ៊ុននេះ បាននិយាយថា៖«បច្ចេកវិទ្យាដំឡើងទៅជាប្រព័ន្ធនេះ ធានាថា វានឹងមិនដំណើរការទេ បើសិនជាគេមិនបង់ប្រាក់ ដោយពួកគេ នឹងអាចដំណើរប្រើវិញ នៅពេលមានការបង់ប្រាក់ជាថ្មី»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]