សៀមរាបនឹងក្លាយជាបៃតងជាមួយនឹង Rinnai
បញ្ហាកំដៅទឹកសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងខេត្តសៀមរាប ដែលជាបញ្ហា គួរឲ្យ ឈឺក្បាល និងមានតម្លៃថ្លៃ នឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ បន្ទាប់ពីដំណោះស្រាយចំពោះការកំដៅ ទឹកលក្ខណៈបៃតង Rinnai ត្រូវបានប្រើប្រាស់ជាផ្លូវការនៅតំបន់ទេសចរណ៍ នៃប្រទេសកម្ពុជា ។
Rinnai គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ចំពោះការកំដៅទឹករបស់ជប៉ុន ដែលត្រូវបានបង្កើត ឡើងនៅឆ្នាំ 1920 ហើយទទួលបានកេរ្តិ៍ឈ្មោះ ជាសកលសម្រាប់ផលិតផល ដែលមានប្រសិទ្ធិភាព និងនិរន្តរភាពថាមពលរបស់ខ្លួន។ ម៉ាកផលិតផលនេះមានវត្តមាននៅក្នុងទីផ្សារកម្ពុជាអស់រយៈពេល បីឆ្នាំមកហើយតាមរយៈការចែកចាយផ្តាច់មុខដោយ Camcona Trading (Cambodia) Co.,Ltd និងជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលម៉ាកល្បីឈានមុខគេ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងរាជធានីភ្នំពេញ ឥឡូវនេះក្រុមហ៊ុន Camcona បានណែនាំផលិតផលកំដៅទឹក Rinnai ដល់ម្ចាស់សណ្ឋាគារ និងអចលនទ្រព្យ ពាណិជ្ជកម្មនៅក្នុងក្រុងសៀមរាប ដើម្បីជួយពួកគេកាត់បន្ថយការចំណាយខ្ពស់ដោយការប្រើប្រាស់ ឧបករណ៍កំដៅទឹក ។
នៅក្នុងកម្មវិធីដាក់បង្ហាញផលិតផលនៅក្នុងខេត្តសៀមរាបនៅថ្ងៃទី 1 ខែ កក្កដា ក្រុមហ៊ុន Camcona បានរៀបរាប់អំពីអត្ថប្រយោជន៍នានានៃឧបករណ៍កំដៅទឹក Rinnai ដែលប្រើប្រាស់ឧស្ម័ន និងថាមពលពន្លឺព្រះអាទិត្យ ដល់ម្ចាស់កម្មសិទ្ធិករនៃអចលនទ្រព្យពាណិជ្ជកម្មជាង ១០០ នាក់។ ក្រុមហ៊ុនផ្តោតជាពិសេសទៅលើឧបករណ៍កំដៅ ទឹកដោយប្រើប្រាស់ឧស្ម័ន និងពន្យល់ ពីរបៀបដែល ឧបករណ៍អាចផ្តល់នូវផលប្រយោជន៍ជាអតិបរមា និងមាននិរន្តរភាពសម្រាប់អ្នកប្រើប្រាស់ ។ លោកស្រី Elida Kimsrun អ្នកគ្រប់គ្រងទំនាក់ទំនងដៃគូរបស់ក្រុមហ៊ុន Camcona Trading (Cambodia) C0., Ltd. បានពន្យល់ថា អចលនទ្រព្យពាណិជ្ជកម្មជាច្រើន នៅក្នុងខេត្តសៀមរាប ជាពិសេសសណ្ឋាគារ បានខាតបង់ប្រាក់ចំណេញ ក៏ព្រោះតែការចំណាយ លើវិក័យប័ត្រ អគ្គិសនី ដែលមានតម្លៃថ្លៃ ដែលសារប្រើប្រាស់នូវឧបករណ៍កំដៅទឹក ឬធុងទឹកក្តៅស្ដង់ដារ។
អចលនទ្រព្យ ពាណិជ្ជកម្មទាំងនោះ ត្រូវបានកសាងឡើង ជាច្រើនឆ្នាំមុនពេល Rinnai អាចរកប្រើប្រាស់បាននៅក្នុង ប្រទេសកម្ពុជា។ លោកស្រីបានបន្ថែមថា “ជាមួយនឹងការផ្លាស់ប្តូរទៅប្រើប្រាស់ ឧបករណ៍កម្តៅទឹក Rinnai ខ្ញុំជឿថាម្ចាស់អចលនទ្រព្យ នឹងសន្សំសំចៃបានច្រើនលើវិក័យប័ត្រអគ្គិសនី ដែលចំណាយអស់ច្រើន។ Rinnai មានតម្លៃថោកជាងពាក់កណ្តាល នៃថ្លៃអគ្គិសនី ព្រមទាំងជាឧបករណ៍កម្តៅទឹក ប្រើប្រាស់ឧស្ម័ន ដែលជួយថែរក្សាបរិស្ថានផងដែរ ដោយហេតុថាវាជាថាមពលបៃតង។” ថ្លែងនៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ ផលិតផល ឯកឧត្តម អាំង សុវណ្ណារ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានទេសចរណ៍ របស់ក្រសួងទេសចរណ៍ បានជំរុញឱ្យប្រតិបត្តិករសណ្ឋាគារ និងអាជីវកម្ម ពាណិជ្ជកម្មផ្សេងទៀតនៅក្នុង ខេត្តសៀមរាប គិតគូរពីការប្រើប្រាស់ឧបករណ៍កំដៅទឹក Rinnai សម្រាប់ដោះស្រាយបញ្ហាការ ផ្គត់ផ្គង់ទឹករបស់ខ្លួន ដោយបានអះអាងថា ម៉ាកផលិតផលនេះប្រើឧស្ម័ន ដែលជាប្រភពថាមពលមាន និរន្តរភាពណែនាំដោយរដ្ឋាភិបាល។
ប្រព័ន្ធកំដៅទឹក Rinnai ប្រើប្រាស់ឧបករណ៍កម្តៅទឹក ដែលសាមញ្ញ និងប្រើប្រាស់ថាមពល ឧស្ម័នជំនួសឱ្យចរន្តអគ្គិសនី។ លោកស្រី Kimsrun បានឱ្យដឹងថា “តាមរយៈការលើកទឹកចិត្តឱ្យមាន ការប្រើប្រាស់វិធីសាស្រ្តកំដៅទឹក ដែលរក្សាបរិស្ថាន Rinnai នាំមកនូវដំណោះស្រាយកំដៅទឹក ប្រកបដោយនិរន្តរភាពនៅក្នុង ប្រទេសកម្ពុជា ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើន ដល់អ្នកប្រើ ប្រាស់។” អត្ថប្រយោជន៍ចម្បងនៃប្រព័ន្ធកំដៅ ទឹកប្រើថាមពលឧស្ម័ន Rinnai គឺ ការសន្សំសំចៃ ការចំណាយ៥០ភាគរយ ដោយជំនួសប្រព័ន្ធកំដៅ ប្រើចរន្តអគ្គិសនី មកជាប្រព័ន្ធកំដៅប្រើឧស្ម័ន មានទម្ងន់ស្រាល និងមិនប្រើទីតាំងធំ ព្រមទាំងការផ្គត់ផ្គង់ទឹកក្តៅដែលឆាប់រហ័ស និងមានជាប់ឥតដាច់ (26លីត្រ ក្នុងមួយនាទីក្នុងមួយឧបករណ៍កម្តៅ) ភាពងាយស្រួលសម្រាប់ការ ពង្រីកបន្ថែមនាពេល អនាគត និងតម្រូវការថែទាំទាប។
ចាប់តាំងពី Rinnai បើកដំណើរការនៅក្នុង ទីផ្សារកម្ពុជានៅឆ្នាំ 2013 អាជីវកម្មច្រើនឡើងៗ ជាពិសេសសណ្ឋាគារបានចាប់ផ្តើម ដំឡើងប្រព័ន្ធកំដៅទឹកដែលមានប្រសិទ្ធិភាពនេះ ជំនួសប្រព័ន្ធកំដៅ ទឹកដែលប្រើប្រាស់អគ្គិសនី។ លោកស្រី Kimsrun បានឲ្យដឹងថា “ទោះបីជា Rinnai ទើបតែមាននៅក្នុងទីផ្សារកម្ពុជា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះក៏ពិតមែន ក៏ប៉ុន្តែផលិតផលម៉ាកនេះត្រូវបានទទួលស្គាល់ និងទុកចិត្ត ដោយអ្នកប្រើប្រាស់ជាច្រើន ដែលនេះឆ្លុះបញ្ចាំងតាមរយៈកំណើននៃការលក់ខ្លាំងប្រហែល 80 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ភាពជោគជ័យនេះសម្រេចបានដោយសារតែគុណភាពប្រកបដោយភាព ពេញចិត្ត សុវត្ថិភាពនិងបច្ចេកទេសថ្មី គួបផ្សំនឹងប្រព័ន្ធត្រួតពិនិត្យប្រកបដោយភាពប្រុងប្រយ័ត្ន។
ទោះបីជា Rinnai ផ្តោតតែលើទីផ្សារនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបក៏ដោយ ក៏ផលិតផលនេះអាចរកបានផងដែរនៅក្នុងទីក្រុង និងខេត្តភាគច្រើនក្នុងប្រទេសកម្ពុជា។

