សៀមរាប នឹងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិតម្លៃជាង៣លានដុល្លារ

ប្រាសាទអង្គរវត្ត

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានអនុម័តឲ្យក្រុមហ៊ុនវិនិយោគកោះសង្សារ (SONG SAA Collective) ដើម្បីអភិវឌ្ឍ​កោះដែលមានឈ្មោះថា​​​ “កោះសង្សារ” ក្នុងឆ្នាំ២០១២កន្លងមក ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ​បានកំពុង​សម្លឹងមើលឱកាសវិនិ​យោគទីក្រុងទេសចរណ៍មួយកន្លែងស្ថិតក្នុងស្រុកបន្ទាយស្រី ​ខេត្តសៀមរាម។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួង​បរិស្ថានបានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគកោះសង្សារនេះ នឹង​ចំណាយទុនដំបូងជាង​​ ៣លានដុល្លារអាមេរិក​ ដោយអភិវឌ្ឍលើទំហំផ្ទៃដី៤០០​ហិកតា​ ដែលក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋរួចហើយ ។

ប្រភពដដែលបានបន្ថែមថា ការបង្កើតទេសចរណ៍ធម្មជាតិ នឹងមានសណ្ឋាគារជាលក្ខណៈបឹងកាឡូ ដែលអាចទស្សនាសត្វស្លាបនៅក្បែរបឹងធម្មជាតិមួយកន្លែង មានផ្ទះវីឡា ផ្ទះស្នាក់ អាងហែលទឹក ស្ប៉ា-ម៉ាស្សា សាលារៀន មជ្ឍមណ្ឌលសាសនា កន្លែងសមាធិ និងកន្លែងកំសាន្តជាមួយធម្មជាតិផ្សេងទៀតផងដែរ។

នាយកក្រុមហ៊ុនវិនិយោគកោះសង្សារលោក​ Rory HUNTER បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក​បានត្រៀមដីជាង១ហិកតា នៅជុំវិញបឹងធម្មជាតិនៅក្បែរកន្លែងគម្រោងដ៏ធំមួយនេះ ដើម្បីចូលរួមអភិរក្សមច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]