សេវាកម្មគ្រប់គ្រងសំណង់ឌីជីថលថ្មីដោយផ្អែកលើ SYNCHRO ត្រូវបានប្រកាសឱ្យប្រើប្រាស់
ការផ្តល់សេវាកម្មរួមបញ្ចូលកម្មវិធីឌីជីថល (ទាំងឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិ) និងប្រឹក្សាយោបល់សម្រាប់សំណង់ឌីជីថលភ្លោះ កំពុងចាប់ដាក់ឱ្យដំណើរការនៅក្នុង Bentley Infrastructure Cloud
ក្រុមហ៊ុន Bentley Systems បានប្រកាសពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន WSB ដើម្បីដឹកនាំម្ចាស់ហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិល និងអ្នកម៉ៅការសាងសង់ដើម្បីទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB បានចាប់ផ្តើមផ្តល់ដំណោះស្រាយគ្រប់គ្រងសំណង់ឌីជីថលថ្មី និងសេវាកម្មប្រឹក្សាយោបល់ដោយផ្អែកលើ កម្មវិធី SYNCHRO របស់ក្រុមហ៊ុន Bentley ដើម្បីជួយទីផ្សារហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលយកឈ្នះលើបញ្ហាប្រឈមនៃការទទួលយកលំហូរការងារឌីជីថលថ្មីដោយផ្អែកលើគំរូ និងការទាញយកអានុភាពនៃថាមពលសំណង់ឌីជីថលភ្លោះ។
ក្រុមហ៊ុន WSB គឺជាក្រុមហ៊ុនដំបូងគេដែលចូលរួមក្នុងកម្មវិធី Bentley Digital Integrator Program ដែលមានន័យថា ជាការឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិកម្មវិធីឌីជីថល សម្រាប់ការងារសាងសង់ និងដើម្បីផ្តល់នូវការគាំទ្រផ្នែកទីផ្សារ និងការផ្ទេរចំណេះដឹងទៅកាន់ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងគម្រោង រួមជាមួយប្រព័ន្ធរួមបញ្ចូលគ្នា ដើម្បីបង្កើត និងថែទាំឌីជីថលភ្លោះសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់អតិថិជន។
ការងារសាងសង់ជារឿយៗគឺផ្អែកលើប្លង់ 2D សន្លឹកក្រដាស់ និងលំហូរការងារដោយផ្អែកលើឯកសារ ដែលបណ្តាលឱ្យមានកំហុសការងារ ខ្ជះខ្ជាយពេលវេលា និងការងារធ្វើឡើងវិញដែលបណ្តាលឱ្យគម្រោងភាគច្រើនចំណាយលើសថវិកា និងយឺតយ៉ាវ។ ក្រុមហ៊ុន Bentley និង WSB នឹងដឹកនាំក្រុមហ៊ុនទាំងនោះក្នុងការផ្លាស់ប្តូរសំណង់ដោយទទួលយកបច្ចេកវិទ្យា និងការចែកចាយឌីជីថលថ្មី។
“ម្ចាស់ និងក្រុមហ៊ុនសំណង់ដឹងថាលំហូរការងារឌីជីថលថ្មីគឺចាំបាច់ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត។ ការអនុវត្តលំហូរការងារឌីជីថលទាំងនេះដោយជោគជ័យទាមទារឱ្យមានការយល់ដឹងស៊ីជម្រៅអំពីបច្ចេកវិទ្យា ដំណើរការ និងទិន្នន័យ” នេះជាការលើកឡើងរបស់លោក Carsten Gerke អនុប្រធានជាន់ខ្ពស់នៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Bentley Systems។ លោកបាននិយាយបន្ថែមថា “កម្មវិធី Bentley Digital Integrator Program ត្រូវបានបង្កើតឡើងជុំវិញការរួមបញ្ចូលបច្ចេកវិទ្យាជាមួយនឹងជំនាញដោះស្រាយបញ្ហា សម្រាប់ការកែលម្អសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ការចូលរួមក្នុងកម្មវិធី WSB វាបានផ្តល់ឱកាសឈានមួយជំហានទៅមុខសម្រាប់អ្នកប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូនទាំងអស់របស់យើង”។
តាមរយៈការរួមបញ្ចូលគ្នានៃសូហ្វវែរ ជំនាញ និងការច្នៃប្រឌិតឈានមុខគេក្នុងឧស្សាហកម្មនេះ ជាមួយគំនិតផ្តួចផ្តើមការគ្រប់គ្រងសំណង់ឌីជីថលរបស់ Bentley និង WSB កំពុងជួយបង្កើតវិធីដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធត្រូវបានផ្តល់ជូន។ សេវាកម្មសំខាន់ៗរួមមានការបើកប្រភពនៃការពិតតែមួយដោយការភ្ជាប់គម្រោង កិច្ចសន្យា និងការគ្រប់គ្រងឯកសារទៅអនាគត ដោយការរចនា—គំរូដែលអាចសាងសង់បានជាប្លង់ 3D/4D/5D ក៏ដូចជាសមត្ថភាពក្នុងការបង្កើតគំរូដែលអាចសាងសង់បានចេញពីប្លង់ 2D បច្ចុប្បន្នផងដែរ ដែលអនុញ្ញាតឱ្យការផ្លាស់ប្តូរទៅជាប្រភពនៃការពិតតែមួយសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។ គំនិតផ្តួចផ្តើមនេះ ជាការប្តេជ្ញាចិត្តក្នុងការដាក់ឧបករណ៍គ្រប់គ្រងសំណង់ដោយផ្អែកលើគំរូឈានមុខគេក្នុងឧស្សាហកម្មនេះ ឱ្យស្ថិតនៅក្នុងដៃរបស់អ្នកដែលសាងសង់ការងារនេះ។ ក្រុមហ៊ុន WSB កំពុងផ្សព្វផ្សាយការគ្រប់គ្រងគម្រោងកម្រិតខ្ពស់ និងផ្តល់ការស្វែងយល់អំពីរបៀបអនុវត្តបច្ចេកវិទ្យា និងជំនាញត្រឹមត្រូវ ដើម្បីគាំទ្រសេចក្តីប្រាថ្នាអតិថិជនរបស់ពួកគេសម្រាប់អនាគតឌីជីថល។
“ក្រុមហ៊ុន WSB បានប្តេជ្ញាចិត្តផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលអាចទុកចិត្តបាន និងដោយសុវត្ថិភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ យើងជឿថាការដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនូវប្រតិបត្តិការគំរូ 3D ប្រកបដោយតម្លាភាព បង្កើនផលត្រឡប់ពីការវិនិយោគជាអតិបរមា ធ្វើផែនការវដ្តជីវិតពិតប្រាកដ និងជំរុញកិច្ចសហការដើម្បីភ្ជាប់ និងរៀបចំឱ្យមានរបៀបរបបការងារនៃគ្រប់ភាគីពាក់ព័ន្ធទាំងអស់” នេះជាការលើកឡើងលោក Jon Chiglo ប្រធានផ្នែកប្រតិបត្តិការនៃ WSB។ លោកបាននិយាយបន្ថែមថា “យើងមានអង្គភាពទាំងមូលដែលឈានមុខគេ បង្កើត និងស្វែងរកអ្វីដែលថ្មីសម្រាប់អនាគតឌីជីថលរបស់យើង។ ភាពជាដៃគូរបស់យើងជាមួយ Bentley គឺជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យ នេះហើយយើងពិតជារំភើបក្នុងការនាំយកសេវាកម្មគ្រប់គ្រងសំណង់ឌីជីថលនេះទៅកាន់ទីផ្សារ។
SYNCHRO គឺជាកម្មវិធីគ្រប់គ្រងសំណង់របស់ Bentley ដែលគាំទ្រដល់វដ្តជីវិតសំណង់ស៊ីវិលទាំងមូលជាមួយនឹងដាក់ឱ្យដំណើរការការងារពីចម្ងាយ “ពីការិយាល័យទៅកាន់ការដ្ឋានសាងសង់ដ៏សាមញ្ញ” ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវការយល់ដឹងអំពីការអនុវត្តគម្រោង ផលិតភាព និងលំហូរហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់ជូនរបស់ក្រុមហ៊ុន WSB។ SYNCHRO គឺជាសេវាកម្មសាងសង់នៃ Bentley Infrastructure Cloud ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលភ្លោះ ដែលដំណើរការដោយ iTwin ។
ជាមួយគ្នានេះក្រុមហ៊ុន Bentley និង WSB កំពុងស្ថិតនៅក្នុងទីផ្សារដែលកំពុងត្រូវការ និងផ្តល់នូវឧបករណ៍បំពាក់ ការបណ្តុះបណ្តាល ការអប់រំ និងការគាំទ្រដើម្បីឈានមុខគេផ្នែកការងារឌីជីថល។ សហសេវិកនៃគម្រោងនឹងស្វែងយល់ពីតម្លៃនៃគំរូឌីជីថលសម្រាប់ការគ្រប់គ្រងប្រកបប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែប្រសើរ។ ម្ចាស់គម្រោងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអ្នកម៉ៅការសាងសង់នឹងជម្នះឧបសគ្គចំពោះការទទួលយកបច្ចេកវិទ្យា ដើម្បីជំរុញប្រសិទ្ធភាពពីការធ្វើផែនការសាងសង់ជាមុនតាមរយៈការប្រតិបត្តិសំណង់។ ជំនាញនឹងកាន់តែប្រសើរឡើងជាមួយការគ្រប់គ្រងដោយផ្អែកលើគំរូ ដែលយូរៗទៅនឹងនាំឱ្យវាក្លាយជាស្តង់ដារទូទៅ។
លោក Rich Humphrey អនុប្រធានផ្នែកសំណង់នៅ Bentley បាននិយាយថា “ម្ចាស់គម្រោង និងក្រុមហ៊ុនសំណង់បានដឹងឮថាលំហូរការងារឌីជីថលថ្មី គឺចាំបាច់ដើម្បីបំពេញតម្រូវការសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែពួកគេតែងតែប្រឈមមុខនឹងបញ្ហានៅពេលកំណត់ពីរបៀបដែលល្អបំផុតក្នុងការទទួលយកបច្ចេកវិទ្យាថ្មីនេះ”។ “នៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ពួកគេប្រឈមមុខនឹងបញ្ហាតែមួយគត់ដែលទាក់ទងនឹងលក្ខណៈនៃព័ត៌មានឌីហ្សាញដើម្បីទទួលបាន និងគម្លាតពេលដឹកជញ្ជូន។ ដូចនេះហើយ ក្រុមហ៊ុន Bentley ជាមួយ WSB គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ ដើម្បីឱ្យសហសេវិកនៃគម្រោងអាចដោះស្រាយឧបសគ្គក្នុងការទទួលយក និងធានាថាបច្ចេកវិទ្យាថ្មីនេះនាំមកនូវការកែលម្អមុខងារជាជំហានៗ តាមរបៀបដែលគម្រោងបានផ្តល់ចេញពីការរចនាតាមរយៈការប្រតិបត្តិសំណង់។

SYNCHRO បង្ហាញពីភាពសាមញ្ញនៃការគ្រប់គ្រង់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ រូបភាពរបស់ WSB

ការងារបង្ហាញអំពីរបៀបចូលប្រើ គ្រប់គ្រង និងវិភាគទិន្នន័យទាំងអស់នៅកន្លែងតែមួយ ជាមួយកម្មវិធី SYNCHRO។ រូបភាពរបស់ Bentley System

Digital twin of a bridge. Image courtesy of Bentley Systems. រូបភាពបង្ហាញអំពីឌីជីថលភ្លោះនៃការតភ្ជាប់ស្ពាន។ រូបភាពរបស់ Bentley System

រូបភាពបង្ហាញអំពីកម្មវិធី SYNCHRO ដែលមានសមត្ថភាពគ្រប់គ្រងកិច្ចការ និងទិន្នន័យគម្រោងជាមួយការបង្ហាញផែនទីជាក់លាក់ជាគំរូ 2D និង 4D ទាំងនៅលើទូរស័ព្ទ ថេបលេត និងកុំព្យូទ័រ។ រូបភាពរបស់ Bentley System
About Bentley Systems
Bentley Systems (Nasdaq: BSY) is the infrastructure engineering software company. We provide innovative software to advance the world’s infrastructure – sustaining both the global economy and environment. Our industry-leading software solutions are used by professionals, and organizations of every size, for the design, construction, and operations of roads and bridges, rail and transit, water and wastewater, public works and utilities, buildings and campuses, mining, and industrial facilities. Our offerings, powered by the iTwin Platform for infrastructure digital twins, include MicroStation and Bentley Open applications for modeling and simulation, Seequent’s software for geoprofessionals, and Bentley Infrastructure Cloud encompassing ProjectWise for project delivery, SYNCHRO for construction management, and AssetWise for asset operations. Bentley Systems’ 5,000 colleagues generate annual revenues of more than $1 billion in 194 countries. www.bentley.com
About WSB
WSB, a design and consulting firm providing engineering, planning, environmental and construction services. Its staff improves the way people engage with communities, transportation, infrastructure, energy and our environment. WSB offers services in more than 30-complementary areas to seamlessly integrate planning, design and implementation. Its coast-to-coast client base is served from 15 offices in five states. WSB’s staff is inspired to look beyond today and capitalize on the opportunities of tomorrow. Guided by a strong vision and an authentic passion, WSB is a company that strives to forge ahead. To learn more, visit wsbeng.com.
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, AssetWise, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
- Video Advertisement -