ស្ងាត់ៗ បុរី ប៉េង ហួត ត្រៀម​បើក​សម្ពោធ​គម្រោង​ថ្មី​មួយ​ទៀតស្វាគមន៍ឆ្នាំថ្មី

គ្រាន់តែបើកទំព័រឆ្នាំថ្មីភ្លាម ក្រុម​ហ៊ុន​បុរី ប៉េង ហួត បាន​ប្រកាសបើកលក់​សាកល្បង (Pre-Sale)​ គម្រោង​ថ្មី​មួយ​ទៀត​​មាន​ឈ្មោះ​ថា ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែល​នឹងត្រៀមបើក​សម្ពោធ​ជាផ្លូវការនៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។

សូមទស្សនាជាវីដេអូនៅទីនេះ

គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី នេះ​បាន​ចាប់ផ្ដើម​​បើក​លក់​សាកល្បង​កាលពីថ្ងៃទី១ ខែ​មករា​ ឆ្នាំ២០២៤ ហើយ​ក្នុង​រយៈពេលជាងដប់ថ្ងៃ​​មក​នេះ គេសង្កេត​ឃើញ​ថា​មាន​អតិថិជន​ជា​ច្រើនបាន​ចាប់អារម្មណ៍​ ទៅ​សាក​សួរ​ព័ត៌មាន​ដល់​ការិយាល័យ​លក់​របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត។ លោកស្រី​ទេព កន្និថា ប្រធាន​ផ្នែក​លក់​ជាន់​ខ្ពស់​បាន​មាន​ប្រសាសន៍​ថា “គ្រាន់​តែ​ដឹង​ថា​ក្រុមហ៊ុន​មាន​គម្រោង​ថ្មី មាន​អតិថិជន​ជា​ច្រើន​ទាំង​អតិថិជន​ចាស់​ ទាំង​អតិថិជន​ថ្មី​គាត់​មក​សួរ​ព័ត៌មាន ហើយ​មាន​អតិថិជន​មួយ​ចំនួន​ ​គាត់​ក៏​បាន​កក់​យក​ទីតាំង​ដែល​គាត់​ពេញចិត្ត​រួច​ទៅ​ហើយ”។ លោកស្រីក៏បានបន្តទៀតថា “មូលហេតុដែលមានការចាប់អារម្មណ៍ច្រើនបែបនេះ  ដោយសារតែគម្រោងនេះមានម៉ូដផ្ទះថ្មីស្រឡាង បរិយាកាសផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងជួយបង្កើនការរស់នៅកាន់តែទំនើបទាន់សម័យ”។ សូមទស្សនាជាវីដេអូនៅទីនេះ

គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ​មាន​ទី​តាំង​ស្ថិត​នៅចំបេះដូងនៃគម្រោងធំៗចំនួន២ គឺ​​គម្រោង ហ្រ្គេនស្ដាផ្លាទីនីម (Grand Star Platinum) ដែលមានវិសាលភាព ២៥០ហិកតា និង គម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (Eco Collection) អភិវឌ្ឍលើផ្ទៃដីប្រមាណ ១៥០ហិកតា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​​គួររម្លឹកថា គម្រោង​លំនៅឋានបែបសហគមន៍ទំនើបចម្រុះទាំងពីរនេះ បានទទួលការគាំទ្រស្ទើរតែទាំងស្រុងទៅហើយពីសំណាក់អតិថិជនដែលបានរស់នៅបច្ចុប្បន្ន។

លោកស្រី​ ទេព កន្និថា ក៏​បាន​ប្រាប់​បន្ថែម​ទៀត​ផង​ដែរ​ថា “គម្រោង​ថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ជា​គម្រោង​ដែល​អភិវឌ្ឍឡើង​ដោយ​ផ្ដោត​​សំខាន់​ទៅ​លើ​ការ​រស់​នៅ​បែប​ទំនើបស៊ីវីល័យ និង​គិត​គូ​ដល់ផា​សុកភាព​នៃការ​រស់នៅ ដែល​មាន​សួនច្បារ​បៃតង បរិស្ថាន​ជុំ​វិញ​ស្រស់​ស្រាយ​មាន​ខ្យល់​បរិសុទ្ធល្អ ហើយ​ផ្ដល់​នូវ​សុខ​សុវត្ថិភាព​ជូន​អតិថិជន ដោយមានទាំងផ្លូវរត់ម៉ារ៉ាតុង ផ្លូវជិះកង់ស្ដង់ដា ។ ក្នុងគម្រោងមានប្រភេទផ្ទះច្រើនជម្រើសរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោល ក្នុងនោះក៏មានម៉ូដផ្ទះថ្មីចុងក្រោយបង្អស់ បង្កើតឡើងសម្រាប់តែគម្រោងដ៏ថ្មីសន្លាងនេះតែម្ដង។ អតិថិជនដែលអញ្ជើញមកមុននឹងមានអាទិភាពបានជ្រើសរើសម៉ូដផ្ទះ និងទីតាំងល្អមុនគេ ចំណែកគោលការណ៍បង់ប្រាក់វិញគឺរិតតែពិសេស និងធានាថាចំណេញខ្លាំង!”

តាមការឱ្យដឹងបន្ថែមពីប្រធានផ្នែកលក់ជាន់ខ្ពស់រូបនេះ កម្មវិធីបើកលក់សាកល្បងនេះមានរយៈពេលត្រឹមតែដំណាច់ខែមករា ឆ្នាំ២០២៤នេះប៉ុណ្ណោះ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់អំពីព័ត៌មានលម្អិតនៃគម្រោង ប្រភេទផ្ទះ ក៏ដូចជាគោលការណ៍បង់ប្រាក់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាល័យលក់គ្រប់ទីតាំងនៃបុរី ប៉េង ហួត ឬទាក់ទងសហការីផ្នែកលក់ផ្ទាល់តាមរយៈលេខទូរសព្ទ ០១៦/ ០១៧ ៥៩៦ ៧៨៩។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]