ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋបាលខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី៣ ជាផ្លូវការហើយ នៅថ្ងៃទី១៧ កញ្ញា នេះដើម្បីបង្កើនសមត្ថភាពចម្រោះទឹកកខ្វក់ ទិសដៅឆ្លើយតបនឹងសំណល់រាវដែលកើនឡើងជាបន្តបន្ទាប់ និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងពិធីបើកការដ្ឋាននេះថា គម្រោងនេះមានទីតាំងភូមិ៤ សង្កាត់លេខ៤ ដែលនឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១,១២ ហិកតា និងមានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងបរិមាណ ២០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។
ជាក់ស្ដែង ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២កន្លែងរួចហើយ ដែលបានបើកដំណើរការរួចរាល់។
អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។
ដោយឡែក អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។
គួរបញ្ជាក់ថា ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ៕