ស្នងការនគរបាលជាតិបង្កើតក្រុមការងារថ្មីទប់ស្កាត់ជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់
អគ្គស្នងការនគរបាលជាតិ បានបង្កើតក្រុមការងារពិសេសមួយ សម្រាប់ការប្រមូលព័ត៌មាន ស្រាវជា្រវស៊ើបអង្កេត លើករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់ ព្រមទាំងបង្ក្រាបការទន្ទ្រានការកាន់កាប់ដីរដ្ឋខុសច្បាប់ទូទាំងប្រទេស។ នេះបើតាមសេចក្តីសម្រេចលេខ ៤៣៨ សសរ ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១។
ក្រុមការងារនេះ មានសមាជិកសរុបចំនួន ២១រូប ដែលមាន ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាប្រធាន។
ក្រុមការងារនេះ អាចប្រើប្រាស់កម្លាំងជំនាញ ចុះប្រមូលព័ត៌មានពាក់ព័ន្ធនឹងជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់ ដោយត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា។
លើសពីនេះ ក្រុមការងារនេះ ក៏មានសិទ្ធិកំណត់មុខសញ្ញាបទល្មើស កសាងសំណុំរឿងលើករណីជម្លោះដីធ្លី និងការទន្ទា្រនកាន់កាប់ដីរដ្ឋ រួចបញ្ជូនទៅតុលាការដោះស្រាយបន្តតាមនីតិវិធីផងដែរ។
- Video Advertisement -

