ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន គ្រោងនឹងបញ្ចប់ការសាង់សង់មុនកាលកំណត់ នេះបើយោងតាមលោក ឈឹម ផល្លា ប្រធានយកដា្ឋនផ្លូវថ្នល់ ក្រសួងសារធារណការនិងដឹកជញ្ជូន។
ក្នុងកិច្ចសម្ភាសន៏ជាមួយក្រសួងព័ត៌មាន លោក ឈឹម ផល្លា បានឲ្យដឹងថាការជួសជុលស្ពានជ្រោយចង្វារចាស់គឺសម្រចបានជាង៤៨ភាគរយ ហើយគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៩ខាងមុននេះ។
បច្ចុប្បន្នក្រុមការងារទាំងកម្ពុជានិងជប៉ុនបានសម្រេចការងារមួយចំនួនដូចជាការអ៊ុតផ្លូវកៅស៊ូថ្មី ការលាបពណ៌ដែកនៅលើបង្គំតួស្ពាន ការប្តូរបង្កាន់ដៃថ្មីនៅលើតួស្ពានចាស់ផ្នែកកណ្តាលទន្លេ ការលាបពណ៌ដែកនៅលើបង្គំតួស្ពាន ព្រមទាំងបានបុកគ្រឹះគល់ស្ពានទំាងសងខាង និងចាក់សសរស្ពានរួចរាល់ហើយ។ លើសពីនេះ ក្រុមការងារនឹងត្រៀមតម្លើងធ្នឹមស្ពានក៏ដូចជាបង្កាន់ដៃស្ពាននៅក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ផងដែរថា គម្រោងជួសជុលឡើងវិញនេះគឺស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលនឹងចំណាយទឹកប្រាក់អស់ប្រមាណជា ៣៣ លានដុល្លារអាមេរិក ហើយប្រើរយៈពេលសាងសង់ចំនួន ២២ ខែ។
ជាការពិតណាស់ ក្រោមពេលបញ្ចប់ការសាងសង់ ស្ពានមួយនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ជ្រោយចង្វារ។
ដោយឡែក ជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលដែលរង់ចាំការបញ្ចប់ការសាងសង់ ក៏ដូចជាជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅតំបន់ជ្រោយចង្វារ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែ ឧសភា ក៏ទើបនឹងដាក់ឲ្យប្រើប្រាស់ស្ពានបាឡេឫស្សីកែវ-ជ្រោយចង្វារ (អានបន្ថែម)
ស្ពានបាឡេនេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ ស្ពានបាឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក។