ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចទីក្រុងច្បារមនក្នុងខេត្តកំពង់ស្ពឺ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នេះគឺជាការចូលរួមយ៉ាងធំក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងច្បារមន និងការសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវ។
ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែធ្នូ នៅក្រោមអធិបតីភាព លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
យោងតាមព័ត៌មាននៃរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ស្ពានអាកាសថ្មើរជើង ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នេះ មានឈ្មោះថា “តេជោសន្តិភាពកំពង់ស្ពឺ” ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកា ប្រមាណ ៣៤ម៉ឺនដុល្លារ ដែលជាថវិការបស់ក្រុមហ៊ុនឯកជន ហេងអភិវឌ្ឍន៍។
ស្ពានអាកាសថ្មើរជើងនេះបានសាងសង់រយៈពេល ៦ខែជាង ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ។
ស្ពានអាកាសថ្មើរជើងនេះនឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាពមុខមាត់ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការកកស្ទះចរាចរណ៍។
បន្ទាប់ពីសាងសង់ដាក់ឲ្យដំណើរការស្ពានអាកាសថ្មើរជើងដំបូងគេនៅតាមខេត្ត រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏មានគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ៕

