លោក Tom Smith នាយកប្រតិបត្តិនៃសមាគមវិស្វករសំណង់ស៊ីវិលអាមេរិក (ASCE) បានលើកឡើងថា “នៅពេលដែលយើងបរាជ័យក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នោះវាគឺជាបន្ទុកពន្ធដែលបង្កប់សម្រាប់អ្នកគ្រប់គ្នាត្រូវបង់នៅថ្ងៃនេះ”។ “ជំនួសឱ្យបន្ទុកពន្ធពិតប្រាកដដែលនឹងផលិតអ្វីមួយ ជាការឆ្លើយតប យើងកំពុងរង់បន្ទុកពន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធដែលមិនដំណើរការ។” លោក Smith បានប៉ាន់ប្រមាណថាពន្ធដែលបានបង្កប់នេះមានតម្លៃប៉ះពាល់ដល់គ្រួសារអាមេរិកនីមួយៗប្រហែល $2,000 ក្នុងមួយឆ្នាំ ហើយវាអាចកើនឡើងដល់ $2,700 ប្រសិនបើយើងបរាជ័យក្នុងការបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់វិនិយោគដែលយើងមានសព្វថ្ងៃនេះ”។
លោក Smith បាននិយាយនៅក្នុងវេទិកា Transforming Infrastructure Performance (TIP) នៅទីក្រុងញូវយ៉ក ដែលជាវេទិកា ប្រមូលផ្តុំទស្សនៈអ្នកដឹកនាំពីជុំវិញពិភពលោក ដើម្បីទទួលបាន “ការប្រមូលផ្តុំគំនិតល្អបំផុតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ”។ មានអ្នកចូលរួមល្បីដូចជា អភិបាលរងរដ្ឋមែរីលេន លោកស្រី Aruna Miller ដែលបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការសាងសង់ស្ពាន Francis Scott Key នៅទីក្រុង Baltimore។ លោកស្រី Uzoamaka N. Okoye ប្រធានបុគ្គលិកសម្រាប់ស្ថានីយថ្មីនៅអាកាសយានដ្ឋាន JFK ដែលបានពិភាក្សាអំពីភាពស្មុគស្មាញ និងបញ្ហាប្រឈមនៃការសាងសង់ស្ថានីយថ្មីនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ខណៈពេលដែលការសាងសង់ត្រូវរក្សាជើងហោះហើរឱ្យនៅដំណើរការដដែល។ និងលោក Tom Curtin ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៃក្រុមហ៊ុនវិនិយោគ Meridiam ដែលបាននិយាយអំពីការផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់នៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។
លោកស្រីអភិបាលរងរដ្ឋ Aruna Miller បាននិយាយជាមួយលោក Anthony Oliver នៅលើ The Infrastructure Podcast អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសាងសង់ស្ពាន Francis Scott Key របស់ Baltimore ឡើងវិញ។
លោក Rory Linehan នាយកផ្នែកគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធឈានមុខនៅ Bentley Systems ដែលជាក្រុមហ៊ុនផលិតសូហ្វែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសកលនិងជាអ្នករៀបចំវេទិការបានលើកឡើងថា “សហរដ្ឋអាមេរិកកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប៉ុន្តែបញ្ហាប្រឈមនៅតែមាន” ។ “យើងនឹងយកឈ្នះបញ្ហាទាំងនេះដោយរក្សាសហគមន៍របស់យើងជាបេះដូងនៃគម្រោងនីមួយៗ និងតាមរយៈការច្នៃប្រឌិតដូចជា បច្ចេកវិទ្យាឌីជីថល AI និងឌីជីថលភ្លោះ។”
លោក Ross Van Dongen ប្រធានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្មនៅ United for Infrastructure បាននិយាយថា យើងត្រូវការវេទិកាដូចជា TIP ដើម្បីបង្ហាញពីការច្នៃប្រឌិត ពីព្រោះវាជាកម្មវិធីតែមួយគត់ដែលមនុស្សនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ “គឺនៅពេលដែលវាមិនដំណើរការ យើងត្រូវប្រាប់មនុស្សគ្រប់រូបថា ពេលណាអ្នកឃើញកោណពណ៌ទឹកក្រូចនៅតាមដងផ្លូវ វាបង្ហាញថាយើងកំពុងកសាងអនាគតដែលនឹងធ្វើឱ្យអ្វីគ្រប់យ៉ាងកាន់តែប្រសើរ”។
លោកស្រី Miller បានចំណាយពេលវេលារបស់គាត់ទាំងព្រឹកព្រលឹម ក្នុងឱកាសនៃថ្ងៃចូលរួមកម្មវិធីផ្សាយ The Infrastructure Podcast ដើម្បីបង្ហាញពីទស្សនៈរបស់គាត់ ជាមួយអ្នកកាសែត លោក Anthony Oliver។ និយាយអំពីការច្នៃប្រឌិត លោកស្រីអភិបាលរងរដ្ឋបាននិយាយថា “ការយល់ខុសមួយអំពីវិស្វកម្ម គឺវាមិនមែនជាការងារច្នៃប្រឌិតទេពកោសល្យនោះទេ”។ លោកស្រី Miller បាននិយាយចេញពីបទពិសោធន៍្របស់លោកស្រី—លោកស្រីមានសញ្ញាប័ត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល។ លោកស្រីបាននិយាយថា ទាំងវិស្វកម្ម និងសេវាសាធារណៈកំពុងព្យាយាមបំពេញតាមតម្រូវការរបស់សហគមន៍ និងការស្វែងរកដំណោះស្រាយ។ លោកស្រី Miller បាននិយាយថា “វិស្វករអាចធ្វើវាខុសគ្នាបន្តិចបន្តួច ចំណែកអ្នកបង្កើតគោលនយោបាយត្រូវបង្កើតវាដោយឆ្លងកាត់ច្បាប់ដែលពិតជាអាចផ្លាស់ប្តូរជីវិតរបស់មនុស្សឱ្យកាន់តែប្រសើរឡើង ប៉ុន្តែអ្នកទាំងពីរសុទ្ធតែមានការផ្តោតអារម្មណ៍ដូចគ្នា”។ “ហេដ្ឋារចនាសម្ព័ន្ធគឺសំដៅលើមនុស្ស វាមិនមែនសំដៅលើបេតុង និងដែកទេ”។
យ៉ាងណាក៏ដោយ លោកស្រីបានប្រាប់លោក Oliver ថា បច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ ហើយឧទាហរណ៍ថា បញ្ញាសិប្បនិម្មិត (AI) អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការចាត់ចែងកិច្ចការសំណង់។
ទិដ្ឋភាពបង្ហាញពីលើអាកាសនៃស្ថានីយទី 5 នៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ។