ហេតុអ្វីក្រសួងចង់ដាក់បញ្ហាសារធាតុអាបេស្តូសក្នុងគោលនយោបាយគ្រឿងបង្គុំសំណង់កម្ពុជា?

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដាក់បញ្ចូលបញ្ហាសារធាតុអាបេស្តូស នៅក្នុងក្របខ័ណ្ឌគោលនយោបាយគ្រឿងបង្គុំសំណង់ ដើម្បីជៀសវាងការបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និង​រក្សាបាននូវឧត្តមប្រយោជន៍សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា។

សំណើនេះត្រូវបានស្នើឡើងដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់ នៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដែលយើងចាប់ផ្ដើមបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសំណង់ ហើយជាពេលវេលាដែលត្រូវសម្រេចចិត្តដោយខ្លួនឯងក្នុងការកំណត់ជោគ​វាស​នាអនាគតរបស់ខ្លួន។

ឯកឧត្តមបានគូសបញ្ជាក់ថា សារធាតុអាបេស្តូស គឺជាប្រភេទគ្រឿងបង្គុំសំណង់មួយដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេ​សកម្ពុជានាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន ខណៈដែលអ្នកប្រើប្រាស់នៅមិនទាន់មានការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់សារធាតុនេះនៅឡើយទេ។

សារធាតុអាបេស្តូសត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូចជា សម្ភារដំបូល សម្ភារធ្វើពីអ៉ីសូឡង់ សម្ភារធ្វើពីកម្រាល ផលិតផលការពារភ្លើង និងធន់នឹងកម្តៅ វាយនភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គុំសំណង់ជាច្រើននៅកម្ពុជា។

ជាងនេះទៅទៀត សាធាតុអាសបេស្តូស (Asbestos)នេះ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុខភាពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជាការកាត់ ពុះជ្រៀក រុះរើ ការពុកផុយ។

បច្ចុប្បន្ន ក្រសួងកំពុងចូលរួមយ៉ាងសកម្មជាមួយអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីដំណើរការនៃការប្រើប្រាស់សារធាតុអាបស្តូសនេះ។ អ្នកពាក់ព័ន្ធជាច្រើនត្រូវបានអញ្ជើញឱ្យមកផ្តល់ការយល់ដឹង និងមតិកែលម្អថាតើការប្រើប្រាស់សារធាតុអាបស្តូសគួរតែត្រូវបានកំណត់ ឬអាចហាមឃាត់ទាំងស្រុងនៅក្នុងវិស័យសំណង់របស់ប្រទេសកម្ពុជា ដើម្បីការពារសុខភាពសាធារណៈ។

កិច្ចពិភាក្សារនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹង ដែលផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ខណៈពេលដែលពិចារណាលើតម្រូវការរបស់ឧស្សាហកម្មសំណង់។ ការយល់ដឹងជាសាធារណៈ និងការអប់រំទាក់ទងនឹងហានិភ័យនៃសារធាតុអាបេស្តូស គឺជារឿងសំខាន់បំផុត នៅពេលដែលប្រទេសកម្ពុជា រុករកដំណាក់កាលដ៏សំខាន់នេះនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]