ហ្វីលីពីនបង្ហាញបញ្ជីវិនិយោគផ្សារទំនើបសម្រាប់ចិន
ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងគម្រោង Silk Road Initiative ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ាន ប្រទេសហ្វីលីពីន និងចិនបានឯកភាពលើទុនវិនិយោគ ១៥ ប៊ីលានដុល្លារ សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងឥណទាន ៩ ប៊ីលានដុល្លារនៅចុងខែតុលា។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន Duarte នៅប្រទេសចិន និងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Li Xi Ping មកកាន់ប្រទេសកម្ពុជាកាលពី២សប្តាហ៍មុន ដែលក្នុងនោះអនុស្សារណៈលើគម្រោងពាក់ព័ន្ធនឹងការសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៧ ត្រូវបានចុះហត្ថលេខា។
ទំនាក់ទំនងរវាងចិននិងហ្វីលីពីនបានមានបញ្ហានៅពេលថ្មីនេះ ជុំវិញបញ្ហាដែលទាក់ទងទៅនឹងអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ហើយកញ្ចប់ជំនួយអភិវឌ្ឍន៍នេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា គឺជាការចាប់ផ្តើមផ្លាស់ប្តូររបស់ប្រទេសចិន ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លេខាធិការពាណិជ្ជកម្មហ្វីលីពីនលោក Ramon Lopez បានបញ្ជូនបញ្ជីមួយទៅកាន់អ្នកកាសែតដែលរៀបរាប់លម្អិតពីគម្រោងជាច្រើនដែលនឹងត្រូវរួមបញ្ចូលក្នុងកញ្ចប់ជំនួយ ១៥ ប៊ីលានដុល្លារនេះ។
នៅក្នុងនោះមានរួមបញ្ចូលនូវគម្រោងសាងសង់ និងវិស្វកម្មស៊ីវិលចំនួន ២៥ ដូចខាងក្រោម ៖
-ផ្លូវដែកមួយខ្សែតភ្ជាប់រវាងអតីតមូលដ្ឋានកងកម្លាំងអាកាសរបស់អាមេរិកនៅ Clark និងអតីតមូលដ្ឋានកងនាវាចរណ៍អាមេរិកនៅ Subic ដែលបច្ចុប្បន្នជាតំបន់ Subic Bay Freeport Zone។ ការងារនេះនឹងត្រូវអនុវត្តដោយអាជ្ញាធរ Bases Conversion and Development Authority (BCDA) និងក្រុមហ៊ុនចិន China Harbour Engineering។
-រថយន្តក្រុង Transit ល្បឿនលឿនដែលតភ្ជាប់រវាងទីក្រុង Bonifacio Global City និងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។ គម្រោងនេះនឹងត្រូវបានអនុវត្តដោយ BCDA និងក្រុមហ៊ុនចិន China Road and Bridge Corp.។
-គម្រោង Safe and Smart City សម្រាប់ BCDA ដែលត្រូវអនុវត្តដោយ BCDA និងក្រុមហ៊ុន Huawei Technologies។
-ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅ Sangley Point ដែលជាអតីតមូលដ្ឋានកងនាវាចរណ៍អាមេរិកមួយផ្សេងទៀត ដែលអនុវត្តដោយក្រុមហ៊ុន Cavitex Holdings ក្រុមហ៊ុន International Container Terminal Services និងក្រុមហ៊ុន China Harbour Engineering ។ គម្រោងស្រដៀងគ្នានេះដែររួមមានការអភិវឌ្ឍកំពង់ផែនៅទីក្រុង Davao នៅលើកោះ Mindanao នៅក្នុងភាគខាងត្បូងនៃប្រជុំកោះនេះ ដែលការងារនេះត្រូវអនុវត្តដោយក្រុមហ៊ុន Mega Harbour Port និងក្រុមហ៊ុន China Harbour Engineering ហើយគម្រោងស្ថានីយភាគច្រើននៅ Cebu ក៏ធ្វើឡើងដោយក្រុមហ៊ុន Mega Harbour Port ដោយឡែកពេលនេះគឺស្ថិតក្នុងកិច្ចការរួមគ្នាជាមួយក្រុមហ៊ុន CCCC Dredging Company ។

