ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ថាមពលវារីអគ្គិសនីឡាវ ១៩៥មេហ្គាវ៉ាត ត្រូវបានភ្ជាប់មកប្រព័ន្ធបណ្តាញជាតិកម្ពុជាដោយជោគជ័យ ដោយគ្រោងបញ្ជូនថាមពលផ្លូវការណ៍នៅក្នុងត្រីមាសទីមួយឆ្នាំនេះ។
យោងតាមក្រសួងរ៉ែ និងថាមពល ការតភ្ជាប់ថាមពលចូលមកបណ្តាញជាតិកម្ពុជា គឺធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងទិញ-លក់ រវាងក្រុមហ៊ុនវិនិយោគវារីអគ្គិសនី ដូនសាហុង (Don Sahong Dam) និងអគ្គិសនីកម្ពុជា (EDC)។
ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការតភ្ជាប់ថាមពលពីវារីអគ្គិសនី ដូនសាហុង មកព្រំដែនក្នុងខេត្តស្ទឹងត្រែង ហើយបញ្ជូនបន្តមករាជធានីភ្នំពេញតាមរយៈខ្សែបញ្ជូនតុងស្យុង ២៣០គីឡូវ៉ុល។
ឯកឧត្តម វ៉ិចទ័រ ហ្សូណា បន្តថា នេះគឺជាការតភ្ជាប់ សម្រាប់ត្រៀមការបញ្ជូនថាមពលផ្លូវការណ៍ ដែលគេគ្រោងធ្វើឡើងនៅក្នុងអំឡុងត្រីមាសទី១ឆ្នាំ២០១៩នេះ។
បើតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា តម្លៃថាមពលទិញពីវារីអគ្គិសនីដូនសាហុង មានតម្លៃ ៧៣ សេន (ដុល្លារ)ក្នុងមួយគីឡូវ៉ាត់ម៉ោង។
បច្ចុប្បន្ននេះ កម្ពុជានាំចូលថាមពលពីប្រទេសឡាវ ក្នុងចន្លោះ ៥០ មេហ្គាវ៉ាត ទៅ ៧០ មេហ្គាវ៉ាត។
កាលពី២០១៩ កិច្ចព្រមព្រៀងទិញ-លក់ថាមពល ២ ៤០០ មេហ្គាវ៉ាតត្រូវបានចុះហត្ថលេខា រវាងកម្ពុជា និងឡាវ ក្នុងការនាំចូលថាមពលផលិតចេញពីរោងចក្រថាមពលធ្យូងថ្ម ស្ថិតនៅក្នុងប្រទេសឡាវ។
តាមការគ្រោងទុកនៅក្នុងកិច្ចព្រមព្រៀង ការបញ្ជូនថាមពល ២ ៤០០ មេហ្គាវ៉ាត នឹងត្រូវធ្វើឡើងជាដំណាក់កាល ដែលតំណាក់កាលដំបូង គ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៤។
គួរបញ្ជាក់ថា វារីអគ្គិសនីដូនសាហុង មានអនុភាពផលិតថាមពល២៤០មេហ្គាវ៉ាត ត្រូវបានសាងសង់នៅឆ្នាំ២០១៦ ស្ថិតនៅប្រមាណ២គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តចម្ប៉ាសាក់។ វារីអគ្គិនសីនេះ វិនិយោគដោយក្រុមហ៊ុនម៉ាឡេស៊ី Mega First Corporation Berhad និងក្រុមហ៊ុនអគ្គិសនីរដ្ឋប្រទេសឡាវ EDL-Generation Public Company ក្នុងទំហំវិនិយោគប្រមាណ៥០០លានដុល្លារ៕
