ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីព្រឹកថ្ងៃទី ២៣ ធ្នូ បានអញ្ជើញជាអធិបតីភាពបើកសម្ពោធសមិទ្ធិផលអគារធំៗ ៣ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមមាន អគាររដ្ឋបាល អគារសាលាជាតិគយ និងអគារសារមន្ទីរគយ ដែលត្រូវបានសាងសង់ឡើងដោយប្រើថវិកាសរុបជាង ៤៧លានដុល្លារ។
សាងសង់លើទីតាំងចាស់ នៅទល់មុខធនាគារជាតិនៃកម្ពុជា អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានកម្ពស់ ៣៥ជាន់ និងជាន់ក្រោមដី ២ជាន់ ដែលមានទីតាំងត្រង់កន្លែងចាស់ នៅទល់មុខធនាគារជាតិនៃកម្ពុជា ។ អគារនេះ បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ ដោយប្រើទុនសាងសង់សរុប ៣៣លានដុល្លារ។
អគារនេះត្រូវបានរៀបចំឡើងដោយបានចែកចេញជាច្រើនផ្នែក សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា រួមមានចំណត ៨ជាន់ បញ្ជរព័ត៌មាន ច្រកចេញ-ចូលតែមួយ សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ ការិយាល័យ អាហារដ្ឋាន ក្លឹបហាត់ប្រាណ ស្ទីម សោណា និងស្កាយបារជាដើម។
ដោយឡែក អគារសាលាជាតិគយ ចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ក្រោមថវិកា ១៤លានដុល្លារ។ អគារនេះមានកម្ពស់ ១២ជាន់ បណ្តោយប្រវែង ៤៩ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រ ទំហំសរុប ២០,២២៥ ម៉ែត្រការ៉េ។ អគារនេះ ស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដោយឡែកអគារសារមន្ទីរគយ ត្រូវបានរៀបចំជួសជុល កែលម្អឡើងវិញ នៅខែសីហា ឆ្នាំ២០២០ ហើយបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រើថវិកាប្រមាណ ៣៨ម៉ឺនដុល្លារ។ អគារនេះ មានបណ្តោយប្រវែង ៣៨,៧០ម៉ែត្រ ទទឹងប្រវែង ១៨ម៉ែត្រ។