ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ភ្នាក់ងារទេសចរណ៍ដ៏ល្បីល្បាញនិងពេញនិយមមួយនៅលើនៅពិភពលោក TripAdvisor កាលពីប្រកាសថ្មីៗនេះ បានប្រកាសឈ្មោះសំណង់ប្រវត្តិសាស្ដ្រទាំង ២៥ កន្លែង ដែលឈ្នះពានរង្វាន់ថាជាទីតាំងទេសចរណ៍អស្ចារ្យលើពិភពលោក ដោយក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ ១។
បើយោងតាមរបាយការណ៍របស់ AKP ភ្នាក់ងារ TripAdvisor នឹងធ្វើពិធីប្រគល់ពានរង្វាន់ជាផ្លូវការដល់ប្រាសាទអង្គរនៅថ្ងៃទី ៩ ខែសីហា នេះនៅខេត្តសៀមរាប ដែលនេះជា ២ ឆ្នាំ ផ្ទួនគ្នាហើយដែលប្រាសាទអង្គរទទួលបានពានរង្វាន់ពី TripAdvisor។
គួរបញ្ជាក់ផងដែរថា លទ្ធផលការចាត់លំដាប់នេះ គឺកើតចេញពីការបោះឆ្នោតដោយភ្ញៀវទេសចរណ៍ជុំវិញពិភពលោករាប់លាននាក់ ដោយប្រាសាទអង្គរវត្តរបស់ខ្មែរបានយកឈ្នះស្ថាបត្យកម្មល្បីៗជាច្រើនជុំវិញពិភពលោក ដូចជាប្រាសាទ Taj Mahal នៅប្រទេសឥណ្ឌាដែលជាប់ចំណាត់ថ្នាក់លេខ៦, ទូរ Eiffel នៅប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខ១៤, វត្តផូនៅប្រទេសថៃដែលជាប់ចំណាត់ថ្នាក់លេខ១៧ និងមហាកំពែងចិនដែលជាប់ចំណាត់ថ្នាក់លេខ ១៨។
ក្រសួងទេសចរណ៍បានអោយដឹងថា ការទទួលពានរង្វាន់នេះក៏ដូចជាពិធីប្រគល់ពានរង្វាន់នឹងចូលរួមចំណែកបង្ហាញពីកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាប្រាសាទអង្គរបន្ថែមទៀត។
ជាពិសេសជាងនេះទៅទៀត ក្រៅពីពានរង្វាន់របស់ TripAdvisor ចំនួន ២ ឆ្នាំ ផ្ទួនគ្នា កាលពីឆ្នាំ ២០១៦ប្រាសាទអង្គរវត្តបានជាប់លំដាប់ថ្នាក់ទី ១ ក្នុងចំណោមគោលដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍បំផុតចំនួន ៥០០ កន្លែងជុំវិញពិភពលោកដែលធ្វើដោយ Lonely Planet ។
ទន្ទឹងនឹងនេះដែរ កាលពីឆ្នាំ ២០១៥ ប្រាសាទដ៏ល្បីល្បាញមួយនេះ ក៏ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីឈ្មោះគោលដៅទេសចរណ៍ដែលត្រូវតែទៅ របស់ Lonely Planet ផងដែរ ។ ដូចគ្នានេះដែរ នៅឆ្នាំ ២០១៤ ប្រាសាទអង្គរវត្តក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ផងដែរ ថាជាបុរាណវត្ថុដែលអស្ចារ្យរបស់វិទ្យាស្ថានបុរាណវិទ្យាអាមេរិក ឬ Archaeological Institute of America ។
សម្រាប់តារាងអ្នកឈ្នះពានរង្វាន់ទាំង ២៥ សូមចុច