អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ទទួលដំណើរទស្សនកិច្ចសិក្សានិស្សិតវិស្វកម្មមេកានិចចំនួន ១០០ នាក់

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បើកទូលាយដល់សារធាណជន ជាពិសេសនិស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា អាចចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យាក្នុងរោងចក្រផលិតបេតុងលាយស្រេចរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង។

ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ និស្សិតវិស្វកម្មមេកានិចប្រមាណ ១០០ នាក់ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង ក្នុងគោលបំណងស្វែងយល់ពីការប្រើប្រាស់ជំនាញបច្ចេកទេសដែលពួកគាត់កំពុងសិក្សា និងការអនុវត្តជាក់ស្តែងក្នុងរោងចក្រ ដើម្បីទទួលបានបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួន។

ក្នុងកំឡុងពេលទស្សនារោងចក្រ អ្នកជំនាញបានបង្ហាញពីចំណេះដឹងសំខាន់ៗ អំពីបច្ចេកទេសផលិត ក្បឿង និងទុយោ ជីបម៉ុង ដែលប្រើបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេស អ៊ីតាលី ជាមួយការប្រើប្រាស់វត្ថុធាតុដើមដែលមាន គុណភាពកម្រិតខ្ពស់បំផុត យកមកប្រើសម្រាប់ផលិតជាផលិតផលរបស់រោងចក្រ។

តំណាងអ្នកចូលរួម ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា នេះ គឺជាលើកទី១ ហើយ សម្រាប់ពួកគាត់ដែលមានឱកាសបានមកធ្វើកម្មសិក្សាផ្ទាល់នៅរោងចក្រផលិតក្បឿង និង ទុយោ ដែលបានអនុញ្ញាតឱ្យពួកគេបានឈ្វេងយល់លម្អិតអំពីរបៀបដំណើរការ និងលក្ខខណ្ឌការងារជាក់ស្តែងនៅក្នុងរោងចក្រ មុនពេលខ្លួនចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រផ្សេងៗ ។

ក្នុងឱកាសនោះ ដែរ មាននិស្សិតមួយចំនួន ក៏បានចូលទស្សនារោងចក្របេតុងលាយស្រេច និង បានឃើញការអនុវត្តផ្ទាល់ពីដំណើរការនៃការលាយបេតុង ដែលមានស្តង់ដារ ត្រឹមត្រូវ ព្រមទាំងបានសិក្សាអំពីសង្វាក់ផលិតកម្មរបស់រោងចក្រទាំងមូលថែមទៀតផង៕

- Video Advertisement -