អាកាសយានដ្ឋានអន្ដរជាតិថ្មីខេត្ដសៀមរាប សង់សម្រេចបានជាង ៤០ភាគរយ គិតត្រឹមខែកញ្ញា

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានប្រមាណ ៤០ភាគរយ គិតត្រឹមខែកញ្ញា ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ កំណត់សាងសង់សម្រេចបានឱ្យបាន ៧០ភាគរយ នៅដំណាច់ ឆ្នាំ២០២២នេះ។

វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ត្រូវបានលើកឡើង ក្នុងដំណើរទស្សនកិច្ច ត្រួតពិនិត្យនៅទីតាំងសាងសង់ ដឹកនាំដោយ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១២ ខែកញ្ញា។

យោងតាមអកាសចរណ៍ស៊ីវិល នៅដំណាច់ ឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសាងសង់សម្រេចឱ្យបានជាង ៧០ភាគរយបន្ថែមទៀត ។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា លើកឡើងថា​ ដំណើរការសាងសង់នៃអាកាសយានដ្ឋានសៀមរាបអង្គរ មានភាពយឺតយ៉ាវបន្តិចបន្តួច ដោយសារ តែវិធានការបិទខ្ទប់ (Zero Covid) នៅប្រទេសចិន ដែលបានរាំងស្ទះដល់ការដឹកជញ្ជូន និងអ្នកជំនាញ។

អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) ដែលមានទុនវិនិយោគជិត៩០០លានដុល្លារ។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]