អាជ្ញាធរខេត្តឯកភាពគ្នាលើ ៤ចំណុចធំៗ ដើម្បីកែលម្អស្ទឹងសៀមរាបជំហាន២

គម្រោងកែលម្អស្ទឹងសៀមរាប បានឈានមកដល់ដំណាក់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមហើយ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធថ្នាក់ខេត្ត កាលពីថ្មីៗនេះ បានឯកភាពគ្នាលើ ៤ ចំណុចធំៗ។

បើយោងតាម អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ចំណុចដែលឯកភាពទាំងនោះរួមមាន៖

១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប។

២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប់ទុកជាចំណត ផ្លូវថ្មើជើង ផ្លូវជិះកង់ និងផ្លូវសម្រាប់ជនពិការ។

៣-ត្រូវរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀង កុំឱ្យហូរចូលក្នុងស្ទឹងសៀមរាប ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការ ជាមួយ មន្ទីរសុរិយោដីខេត្ត ដើម្បីរៀបចំប្លង់មេឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបាន រដ្ឋាភិបាលអនុម័ត កាលព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ពោលគឺប្រើថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែរនៅព្រះសីហនុ យកមកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាបឡើងវិញ។

ស្ទឹងសៀមរាបនឹងត្រូវកែលម្អនេះមានប្រវែងសរុបជិត ៩គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ៥លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]