អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

 

ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។

«ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?»

អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក

ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។

ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។

គួរកត់សម្គាល់ថា ៧៥% នៃគ្រឿងចក្រធុនធ្ងន់គឺផ្តោតលើបច្ចេកវិទ្យាបៃតង ខណៈពេលដែលបច្ចេកវិទ្យា និងផលិតផលដំបូងបង្អស់របស់ពិភពលោកចំនួន ១៥០០ប្រភេទក៏នឹងមកបង្ហាញខ្លួនផងដែរ ក្នុងនោះរួមមានគ្រឿងចក្រកសិកម្មដែលដើរដោយថាមពលអ៊ីដ្រូសែន ឧបករណ៍ឧបករណ៍រុករករ៉ែគ្មានមនុស្សបើក(ប្រើប្រព័ន្ធAI) និងប្រព័ន្ធសង្គ្រោះបន្ទាន់ឆ្លាតវៃ 5G ។

លើសពីនេះ ក៏នឹងមានរៀបចំជាទីតាំងពិសេសសម្រាប់ការបង្ហាញនូវបច្ចេកវិទ្យាទំនើប និងដំបូងបង្អស់លើពិភពលោក ដែលផ្តោតលើ “កម្រិតគុណភាពខ្ពស់ ឆ្លាតវៃ និងបៃតង” ។

ការផ្សារភ្ជាប់ ឬផ្គូផ្គងអាជីវកម្ម ឧស្សាហកម្មប្រកបដោយប្រសិទ្ធភាព

ពិព័រណ៌នេះនឹងបម្រើដល់ការបង្កើតទំនាក់ទំនង និងការផ្សាភ្ជាប់កិច្ចសហការ រវាងបច្ចេកវិទ្យា និងឧស្សាហកម្មសកល។ នៅក្នុងសាលដែលមានទំហំរហូតដល់ទៅ ៣០ម៉ឺនម៉ែត្រការ៉េ នេះ ក៏នឹងមានរៀបចំជាកិច្ចប្រជុំសំខាន់ៗមានលក្ខណៈជាតិ និងអន្តរជាតិចំនួន ២០ រួមមាន៖ កិច្ចប្រជុំកំពូលអាជីវកម្មលទ្ធកម្មសកល ដែលនឹងជួយសម្រួលដល់ការផ្គូផ្គងតម្រូវការផ្គត់ផ្គង់ដែលជាគោលដៅ ក្នុងនោះរួមមានប្រតិភូលទ្ធកម្មអន្តរជាតិជាង ៥០០នាក់ បានធ្វើការចុះឈ្មោះរួចរាល់ហើយ។ សន្និសីទស្តីពីការចុះហត្ថលេខាលើលទ្ធកម្មសកលក្នុងឆ្នាំ២០២៥ សម្រាប់គ្រឿងចក្រសំណង់ចំនួនជាង ២០០ OEMs, កិច្ចព្រមព្រៀងរវាងស្ថាប័នផ្សព្វផ្សាយ និងលទ្ធកម្មសកល ដែលជំរុញការរួមបញ្ចូលនៃខ្សែសង្វាក់ឧស្សាហកម្មសកល។ សន្និសិទស្តីពីសមាហរណកម្មឧស្សាហកម្មចំនួនប្រាំខេត្តរួមមាន៖ Hunan, Zhejiang, Anhui, Shandong, និងHenan ដែលនឹងជួយលើកកម្ពស់ការបំពេញបន្ថែមខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងបង្កើនល្បឿនសមាហរណកម្មធនធាន។ លើសពីនេះ វគ្គផ្គូផ្គងអាជីវកម្មពិសេសជាង ១០០ ដែលនឹងភ្ជាប់ដោយផ្ទាល់នូវ OEMs, អ្នកផ្គត់ផ្គង់សមាសភាគ និងអ្នកប្រើប្រាស់ចុងក្រោយ ដោយនឹងផ្តល់នូវឱកាសសហការដ៏សំខាន់នេះ “តែម្តងគត់”។

ការច្នៃប្រឌិតបច្ចេកវិទ្យា និងសមាហរណកម្មឧស្សាហកម្មស៊ីជម្រៅ និងការសិក្សា-ស្រាវជ្រាវ

CICEE2025 នឹងធ្វើជាម្ចាស់ផ្ទះក្នុងសន្និសីទស្តីពីថាមពលថ្មី សម្ភារៈថ្មី និងបច្ចេកវិទ្យាថ្មីក្នុងវិស័យគ្រឿងចក្រសំណង់ ដោយបង្ហាញពីសមិទ្ធិផលស្រាវជ្រាវផ្នែកឧស្សាហកម្មការសិក្សា និងការស្រាវជ្រាវជាច្រើន។ ទន្ទឹមគ្នានេះដែរ ក៏នឹងមានព្រឹត្តិការណ៍ដំណាលគ្នាមួយទៀតគឺ ការប្រកួត International Construction Machinery Innovation Challenge ដែលមានការអញ្ជើញរួមពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាមកពីទូទាំងពិភពលោក នឹងមកចូលរួមប្រកួតប្រជែងក្នុងប្រតិបត្តិការឆ្លាតវៃ និងបច្ចេកវិទ្យាថាមពលកាបូនទាបនេះផងដែរ។ សន្និសីទនវានុវត្តន៍បច្ចេកវិទ្យានៃការរុករករ៉ែអន្តរជាតិ ក៏នឹងចែករំលែកការយល់ដឹងអំពីនិន្នាការរុករករ៉ែលក្ខណៈឆ្លាតវៃក្នុងរបកគំហើញបច្ចេកវិទ្យាថ្មីនេះ, ឧបករណ៍ R&D ស្តង់ដារឧស្សាហកម្ម និងការរំពឹងទុកសម្រាប់ទីផ្សារ។ នឹងមានកិច្ចប្រជុំកំពូលស្តីពីខ្សែសង្វាក់ឧស្សាហកម្មសុវត្ថិភាព និងបរិក្ខារសង្គ្រោះបន្ទាន់ ដោយផ្តោតលើតម្រូវការស៊ីវិល ដើម្បីពន្លឿនការធ្វើពាណិជ្ជកម្មនៃបច្ចេកវិទ្យាការពារ និងសង្គ្រោះគ្រោះមហន្តរាយ។ ពិព័រណ៍នេះក៏នឹងសហការជាមួយតំបន់ពាណិជ្ជកម្មសេរីរបស់ចិន (ហ៊ូណាន) ដើម្បីបង្ហាញគោលនយោបាយសម្របសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនសម្រាប់គ្រឿងចក្រសំណង់ ក្នុងការជំរុញសន្ទុះថ្មីទៅក្នុងការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។

ការគាំទ្រសេវាកម្មដ៏ទូលំទូលាយ និងបទពិសោធន៍ដ៏ឆ្លាតវៃ ដើម្បីលើកកម្ពស់បទពិសោធន៍អ្នកចូលរួមតាំងពិព័រណ៍ និងអ្នកទស្សនា

គណៈកម្មាធិការនឹងរៀបចំប្រព័ន្ធអេកូសេវាកម្ម “ការតាំងពិព័រណ៍លក្ខណៈឆ្លាតវៃ” ដែលនឹងគ្របដណ្តប់ដោយប្រព័ន្ធ 5G គ្រប់ទីកន្លែង ដោយអាចផ្តល់ព័ត៌មានជាក់ស្តែងដល់អ្នកតាំងពិព័រណ៍បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងក្នុងសាលដ៏ធំមួយនេះ។ មានការរៀបចំផ្លូវដឹកជញ្ជូនថ្មីចំនួន ១០ ដែលនឹងតភ្ជាប់យ៉ាងរលូនជាមួយបណ្តាញផ្លូវរថភ្លើងក្រោមដី ផ្លូវរថភ្លើងល្បឿនលឿន និងអាកាសយានដ្ឋានសម្រាប់ “អ្នកចូលរួម ផ្ទាល់រយៈពេល ៣០នាទី”។ ម្យ៉ាងទៀតក៏មានសណ្ឋាគារដៃគូក្នុងទីក្រុងជិត ១០០ទីតាំង អាចផ្ទុកភ្ញៀវបានជាង ១០ម៉ឺននាក់ នឹងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកចូលរួមតាំងពិព័រណ៍ទាំងអស់។

ភាពទាក់ទាញដ៏ពិសេសមួយទៀតនោះគឺ ជាការបង្ហាញគ្រឿងយន្តអន្តរជាតិ និងតំបន់ពិសោធន៏ប្រតិបត្តិការ VR សម្រាប់អ្នកចង់ទស្សនា “បច្ចេកវិទ្យា hardcore” ។

រាជធានី Changsha ត្រៀមខ្លួនរួចរាល់ហើយ!

ដោយមានការកែលម្អក្រុង ការលើកកម្ពស់បរិយាកាសក្នុងទីក្រុង សមយុទ្ធសន្តិសុខក្នុងទីក្រុង និងការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តជាច្រើន ក្រុង Changsha បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កម្មវិធីពិព័រណ៍ដ៏ធំអស្ចារ្យមួយនេះ។ ទីក្រុងដ៏ចំណាស់មានអាយុលើសពីមួយសហស្សវត្សរ៍នេះ នឹងប្រើប្រាស់កម្លាំងដ៏ខ្លាំងខ្លារបស់ខ្លួនដើម្បីប្រែក្លាយខ្លួនទៅជា “រាជធានីនៃគ្រឿងសំណង់ និងវប្បធម៌ Huxiang” ដែលនឹងផ្តល់ភាពកក់ក្តៅទៅកាន់ពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]