អូស្ដ្រាលីជ្រើសរើសខេត្តព្រះសីហនុជាទិសដៅអាទិភាពអភិវឌ្ឍទីក្រុងឆ្លាតវៃ

ស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា សម្រេចជ្រើសរើសខេត្តព្រះសីហនុទិសដៅអាទិភាពដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ ហើយនឹងបន្តជួយជំរុញផែនការនេះឱ្យក្លាយជាការពិតឆាប់ៗ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានកញ្ចប់ថវិកាប្រមាណ ៤៩លានដុល្លារអូស្ត្រាលី។

នេះបើយោងតាមសិក្ខាសាលាតាមអ៊ីនធឺណេត ស្តីពីការជ្រើសរើសគម្រោងអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដែលធ្វើឡើងកាលពីចុងខែមិថុនាកន្លងមកនេះ។

លោក Anthony Samson លេខាទី២ នៅស្ថានទូតអូស្រ្តាលី បានឱ្យដឹងថា អូស្ដ្រាលីនឹងសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្តដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) តម្លៃ ៤៩លានដុល្លារអូស្ត្រាលីរបស់ខ្លួន ដោយផ្ដោតសំខាន់លើទីក្រុងឆ្លាតវៃ។

លោកបន្តថា ការជ្រើសរើសទិសដៅដើម្បីអនុវត្តគម្រោងទីក្រុងឆ្លាតវៃនេះ គឺជាជំហានដំបូង និងសំខាន់មួយ មុននឹងឈានទៅផែនការបន្ទាប់ ក្នុងគោលបំណងអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពលើការចំណាយ។

ជាការឆ្លើយតប លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តនិងជួយជ្រោមជ្រែងប្រមូលធាតុចូល និងត្រួសត្រាយផ្លូវក្នុងការអនុវត្តគម្រោងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]