អ្នកជំនាញបង្ហាញពីការិយាល័យសម័យថ្មីដែលផ្តោតលើកន្លែងធ្វើការ របៀបរស់នៅ និងអភិបាលកិច្ច ESG បញ្ចូលគ្នា

CBRE Cambodia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ថ្មីៗនេះបានរៀបចំព្រឹត្តិការណ៍ផ្តាច់មុខមួយដែលមានឈ្មោះថា “ការបើកបង្ហាញអំពីការិយាល័យនៃសតវត្សទី២១៖ផ្លាស់ប្តូរអនាគតនៃរបៀបរបបធ្វើការ រស់នៅ និងអភិបាលសង្គមបរិស្ថាន” (Unveiling the Office of the 21st Century: Shaping the Future of Work, Lifestyle, and ESG)” នៅ ATOM ក្នុងអគារវឌ្ឍនៈថោវើល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះមានបេសកកម្មចម្បង គឺទាញចំណាប់អារម្មណ៍សង្គមមកយកចិត្តទុកដាក់លើទិដ្ឋភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃកន្លែងធ្វើការបែបសហសម័យ ដោយផ្តោតជាសំខាន់លើអន្តរសកម្មរវាងអនាគតនៃកន្លែងធ្វើការប្រកបដោយវិជ្ជាជីវៈ ការពិចារណាលើរបៀបរបបរស់នៅនៃសង្គមមនុស្សជំនាន់ថ្មី និងក្របខណ្ឌអភិបាលកិច្ចសង្គមបរិស្ថាន (Environmental, and Social Governance)។

ព្រឹត្តិការណ៍នេះ មានរៀបចំជាកិច្ចពិភាក្សាពេញអង្គ ដោយមានការធ្វើបទបង្ហាញ និងការពិភាក្សាជាក្រុមដែលមានវត្តមានពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងវាគ្មិនប្រកបដោយចក្ខុវិស័យឆ្នើមៗជាច្រើនរូបទៀត ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងបរិបទ ប្រព័ន្ធអេកូឡូស៊ីនៃកន្លែងធ្វើការសហសម័យនេះ។

កំណើនគួរឱ្យកត់សម្គាល់នៃទីផ្សារអគារការិយាល័យ

លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានបំភ្លឺពីការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃទីផ្សារការិយាល័យកម្ពុជាថា “ទីផ្សារការិយាល័យនៅកម្ពុជាមានការវិវត្តដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានកើនឡើងយ៉ាងខ្លាំងពី ៥00.000 ម៉ែត្រការ៉េ ក្នុងឆ្នាំ ២០១៩ ដល់ ១ លាន ម៉ែត្រការ៉េ នៃទំហំដែលអាចប្រើបានសព្វថ្ងៃនេះ។ ដូចគ្នាទៅនឹងវិស័យផ្សេងទៀតដែរ ទីផ្សារការិយាល័យកំពុងបោះជំហានឆ្ពោះទៅមុខយ៉ាងលឿន ឆ្ពោះទៅរកនិម្មាបនកម្មថ្មីមួយ ប្រកបដោយអនាគតនិយម មានភាពបត់បែន និងនិរន្តរភាព”។

Lennon បានស្វែងយល់បន្ថែមអំពីលក្ខណៈពិសេសចម្រុះបែបនៃការិយាល័យបែបសហសម័យ។ លោកបានបញ្ជាក់ថា “ការិយាល័យនៃសតវត្សរ៍ទី ២១ ជាការរួមបញ្ចូលគ្នានៃរបៀបរស់នៅ បច្ចេកវិទ្យា និងពោរពេញដោយកិច្ចសហការ។ ការិយាល័យសហសម័យ មិនត្រឹមតែជាកន្លែងផ្តោតលើការងារប៉ុណ្ណោះទេ ប៉ុន្តែពួកគេដើរតួនាទីយ៉ាងសំខាន់ជាកន្លែងជ្រើសរើសការរក្សាទុក និងការស្វែងរកគោលបំណងផ្នែកបរិស្ថានប្រកបដោយមហិច្ឆតាផងដែរ។ ”

ទស្សនាទានពីអ្នកដឹកនាំវិស័យអចលនទ្រព្យ នៅក្នុងកិច្ចពិភាក្សាពេញអង្គ

គណៈពិភាក្សាពេញអង្គជាច្រើនរូប បានចូលរួមចំណែកការយល់ដឹងរបស់ពួកគេអំពីអនាគតនៃបរិយាកាសការងារ និងការិយាល័យក្នុងប្រទេសកម្ពុជា។ លោក ជា ធី ប្រធានផ្នែកលក់នៅ ULS បានសង្កត់ធ្ងន់ថា “ដើម្បីទាក់ទាញលំហូរចូលនៃក្រុមហ៊ុនអន្តរជាតិ យើងត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារសកល ដោយសង្កត់ធ្ងន់លើនិរន្តរភាព គោលការណ៍អភិបាលកិច្ចសង្គមបរិស្ថាន ( ESG )  ការរួមបញ្ចូលបច្ចេកវិទ្យា AI និងឧបករណ៍សង្គមដែលមានការធានាអនាគត (future-proofing)។ ទាំងនេះ គឺជួយជំរុញទីផ្សារការិយាល័យនៃសតវត្សន៍ទី ២១ នៅកម្ពុជា ស្របតាមសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាជំនាន់ថ្មី”។

លោក ហ៊ុន ចាន់សាន នាយកនៃក្រុមហ៊ុន Re: Edge Architecture បានលើកយកនូវ គោលការណ៍រចនា ដោយគូសបញ្ជាក់ថា “ការរចនាអគារការិយាល័យស្មើនឹងការរចនាការរួមផ្សំគ្នារវាងមនុស្ស សេដ្ឋកិច្ច និងបរិយាកាសជុំវិញរបស់ពួកគេ នៅពេលដែលបុគ្គលបង្កើតទំនាក់ទំនងជាមួយនឹងកន្លែងធ្វើការរបស់ពួកគេ ការអនុវត្តការងារ នឹងទ្វេគុណលទ្ធផលជាអតិបរមា។ កន្លែងទំនេរសម្រាប់ការិយាល័យបែបនេះ គួរតែរចនាយ៉ាងណាក្នុងន័យបង្ហាញពីភាពងាយស្រួល ទន្ទឹមនឹងនោះនៅតែមានទំនួលខុសត្រូវសង្គម និងបរិស្ថានផងដែរ”៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]