ឥណ្ឌូនេស៊ីស្វែងរកមូលនិធិសម្រាប់ផ្លូវរថភ្លើង

រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកមូលនិធិដើម្បីបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកប្រកបដោយមហិច្ឆតារបស់ខ្លួនជាបន្ទាន់។

គម្រោងរបស់លោកប្រធានាធិបតី Joko Widodo ត្រូវបានប្រកាសនៅឆ្នាំ២០១៦ ដោយរួមបញ្ចូលនូវការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុងចាកាតាទៅបានដុងដែលមានតម្លៃ ៥,១ប៊ីលានដុល្លារអាមេរិក និងផ្លូវដែកល្បឿនលឿនក្នុងក្រុងចាកាតាដែលមានតម្លៃ ២ប៊ីលានដុល្លារអាមេរិក។

ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនទំនងជាមិនអាចបញ្ចប់តាមកាលបរិច្ឆេទរបស់ខ្លួននៅឆ្នាំ ២០១៩ នោះទេ ដោយហេតុថា គេត្រូវការថវិកា ១៥០លានដុល្លារដើម្បីទិញដីសម្រាប់សាងសង់ផ្លូវ និងស្ថានីយ។ គម្រោងនេះក៏ត្រូវបានរំខានយ៉ាងខ្លាំងដោយសារថា ៧៥ភាគរយនៃមូលនិធិដែលត្រូវបានសន្យាផ្តល់ឲ្យពីធនាគារអភិវឌ្ឍន៍ចិននៅមិនទាន់បាននៅឡើយ។

គម្រោងប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់រដ្ឋធានី ទើបតែធ្វើបាន ១២ភាគរយ ហើយនឹងមិនទទួលការផ្តល់មូលនិធិពីរដ្ឋដែលបានគ្រោងពីដំបូងក្នុងពេលនេះទេ ទោះបីជានឹងត្រូវផ្តល់ការឧបត្ថម្ភធនចំនួន ១២ឆ្នាំ ព្រមទាំងផ្គត់ផ្គង់សាច់ប្រាក់ ៦៨០ លានដុល្លារក៏ដោយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]