ឥតខ្ចោះ លើសពីការប្រៀបធៀប៖ ម៉ាស៊ីនបូមចាក់បេតុង SCHWING S36 X និង S43 SX TRUCK MOUNTED
វិស្វកម្មអាល្លឺម៉ង់លំដាប់ថ្នាក់ពិភពលោក
ឧបករណ៍ចាក់បេតុង SCHWING Pump ប្រើប្រាស់នូវបច្ចេកវិទ្យា Rock Valve ដែលបង្កើតឡើងដោយ SCHWING R & D និងបានចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម បន្ទាប់ពីមានការសិក្សាយ៉ាងទូលំទូលាយពីលក្ខណៈនៃបេតុងរឹងមាំនៅក្នុងប្រទេសផ្សេងៗ។ បច្ចេកវិទ្យា Rock Valve មានវង់ចំហរ និងដុំរាងដូចកង់ SCHWING “High Flow” ប្រើកម្លាំងទឹក ដើម្បីធានានូវការបង្កើតកម្តៅអប្បបរមាក្នុងកម្លាំងទឹក ដូចនេះការខាតបង់ទិន្នផលមានតិចតួច ហើយកម្លាំងសង្កត់អប្បបរមាលើសមាសធាតុកម្លាំងទឹកធ្វើឲ្យថ្លៃចំណាយថែទាំទាបក្នុងរយៈពេលវែង។ ការប្រើប្រព័ន្ធត្រួតពិនិត្យ Vector Control (ប្រកាសនីយបត្រតក្កកម្មដោយ SCHWING) ប្រតិបត្តិករអាចគ្រប់គ្រងប្រព័ន្ធ និងអាចទាក់ទងជាមួយម៉ាស៊ីននេះបានដោយពិនិត្យទិន្នន័យប្រតិបត្តិការ និងប្រមូលទិន្នន័យរបស់ម៉ាស៊ីននៅក្នុងពេលភ្លាមៗ។ ប្រព័ន្ធបញ្ជាពីចម្ងាយដោយប្រើប៊ូតុងចុងនិងប្រព័ន្ធឲ្យសញ្ញាព្រមាន ជួយឲ្យប្រតិបត្តិករដឹងយ៉ាងឆាប់រហ័សពីប្រតិបត្តិការបូម។ លក្ខណៈដូចជាប្រព័ន្ធស្ថេរភាពមួយចំហៀង (One-sided stabilizing system “EASY”) សន្ទះបិទបើកនៅចុងបំពង់បូមបេតុង និងប្រព័ន្ធបំភ្លឺស្វ័យប្រវត្តិក៏មានផងដែរ។
ក្រុមហ៊ុន SCHWING Stetter ឥណ្ឌា ដែលត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ១៩៩៨ និងចាប់ផ្តើមការផលិតក្នុងឆ្នាំ១៩៩៩ នេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% នៃក្រុមហ៊ុន Schwing GMBH អាល្លឺម៉ង់។

លក្ខណៈពិសេសរបស់ S36X៖
សន្សំសំចៃប្រេងឥន្ធនៈ ថ្លៃចំណាយការសឹករេចរឹលនិងលើកំហូចទាប និងប្រើការបានយូរ
បំពង់ស៊ីឡាំងបូមវែង
កងបង្វិលដែលអាចបង្វិលបាន ៥៤០’ នៃដងបង្វិល
ប្រព័ន្ធបង្វិលនិងគៀសដែលមាន៤ផ្នែក កម្ពស់ ៣៦ម៉ែត្រ និងបរិក្ខារដែលអាចប្រើគ្រប់ស្ថានភាពតាមតម្រូវការ
ប្រព័ន្ធធ្វើឲ្យមានស្ថេរភាព X-H ទទឹងទម្រត្រឹមតែ ៦,២១ម៉ែត្រ
ការរចនាដ៏ពិសេសនៃ SCHWING Super X ផ្តល់នូវកន្លែងទំនេរច្រើនសម្រាប់ផ្ទុកគ្រឿងបន្លាស់។

លក្ខណៈពិសេសពិសេស S43SX:
ការរចនាដងបូមចាក់បេតុង Schwing RZ រួមបញ្ចូលនូវដងបូមចាក់ “Roll and Fold” ជាមួយនិងដងបូមចាក់ Z-fold នៅ ខាងចុង ដើម្បីផ្តល់នូវការបត់បែន ២៧០ដឺក្រេ
អាចចាក់បេតុងក្នុងកម្ពស់បញ្ឈរហូតដល់ ៤២,៣ម៉ែត្រ និងចាក់ក្នុងទិសដៅដេកបានប្រវែង ៣៨,១ម៉ែត្រ
វាមានកម្ពស់លាត ៨,៧ម៉ែត្រ សម្រាប់ស្ថានភាពខាងលើដែលមានកម្ពស់ទាល់
អាចបត់បែនក្នុងកម្រិត ៣៧០ដឺក្រេ សមស្របនឹងទីតាំងការដ្ឋានជាច្រើន
វាត្រូវការដងលាតត្រដាងចេញ ៨,៣ម៉ែត្រ (ការលាតត្រដាងចេញនេះគឺដូចគ្នាទាំងខាងមុខនិងខាងក្រោយ) ដើម្បីឲ្យមានស្ថេរ ភាពជាអតិបរមា។

SCHWING VECTOR ប្រព័ន្ធត្រួតពិនិត្យបំពាក់ក្នុងរថយន្តបូមបេតុង
- Video Advertisement -