២០២៣ រដ្ឋគ្រោងខ្ចីលុយពីដៃគូចំនួន ១៧០០លានSDR សម្រាប់អភិវឌ្ឍវិស័យអាទិភាព៧

នៅក្នុងឆ្នាំ២០២៣​ រាជរដ្ឋាភិបាលកម្ពុជា គ្រោនឹងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១៧០០ លានSDR (ជាទុន​បម្រុង​​អន្តរជាតិរបស់ IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដែលកើន ឡើង ១០០ លាន SDR ធៀ​ប​នឹងច្បាប់ថវិកាឆ្នាំ២០២២។ នេះបើតាមនេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់ គ្រងឆ្នាំ ២០២៣។

កម្ចីទាំងនេះ នឹងយកមកអភិវឌ្ឍវិស័យសំខាន់ចំនួន ០៧ដូចជា៖

  • វិស័យថាមពលចំនួន ៧គម្រោងគឺ៖ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី១, គម្រោងពង្រីក​ស​មត្ថ​ភាព​ផ្គត់ផ្គង់អគ្គិសនី ជំហានទី២, គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ ជំហានទី៨, គ​ម្រោង​ពង្រីក​ប្រ​​ព័ន្ធ​ខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២ (កញ្ចប់ ឥណទានទី៣) គម្រោងសាងសង់​ខ្សែ​ប​ញ្ចូ​នអគ្គិសនី ១១៥គីឡូវ៉ុល និងពង្រីកបណ្តាញអគ្គិសនីជនបទ, គម្រោងប្រសិទ្ធភាព​ថាមពល​សម្រាប់​ការ​ផ្គ​ត់​​​ផ្គង់អគ្គិសនីជនបទ ជំហានទី២, គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី (ហិរញ្ញប្បទាន​បន្ថែ​ម​)
  • វិស័យធារាសាស្ត្រចំនួន ៥គម្រោងគឺ៖ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ, គម្រោង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់និងអភិវឌ្ឍន៍ធារាស្ត្របរវេល ខេត្តបាត់ដំបង, កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរ​វិស័យ​កសិកម្មសម្រាប់ប្រទេសកម្ពុជា ជំហានទី២, គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះ, គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និងកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ
  • វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៦ គម្រោងគឺ៖ គម្រោងសាងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែ ក្រោម-ព្រែ​កប្រា​), គម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ (គ.ម.លេខ១៨១+១០០-វាលរញ) គម្រោងរៀបចំ​ច្រកទ្វារ​អន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥(ជំហានទី២), គម្រោងធ្វើឱ្យ ប្រសើរឡើងនូវកំ​ណាត់​ផ្លូវជាតិ​លេខ ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរី សោភ័ណ-ក្រុងប៉ោយប៉ែត (ក​ញ្ចប់​ឥណ​ទានទី៣), គម្រោងកែលម្អការតភ្ជាប់ជនបទ, គម្រោងកែលម្អការតភ្ជាប់ជូនបទភូមិភាគឦសាន
  • វិស័យសុខាភិបាលចំនួន ១ គម្រោងគឺ៖ គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត
  • វិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១ គម្រោងគឺ៖ គម្រោងបណ្តុះបណ្តាលជំនាញសម្រាប់​តម្រូវ​ការ​សេដ្ឋ​កិច្ចពេលអនាគត
  • វិស័យកសិកម្មចំនួន ៣ គម្រោងគឺ៖ គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ, កម្មវិធី អភិវឌ្ឍន៍​កសិ​ក​ម្ម​តំបន់ពឹងលើទឹកភ្លៀងសម្រាប់ប្រទេសកម្ពុជា, កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និង ពាណិជ្ជកម្មផលិត​ផល​កសិកម្ម
  • វិស័យអាទិភាពផ្សេងទៀតចំនួន ៥ គម្រោងគឺ៖ កម្មវិធីវិមជ្ឈការសេវាសាធារណៈនិងការគ្រប់គ្រង ហិរញ្ញវត្ថុ ជំហាន​ទី២ អនុកម្មវិធីទី១, កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុកម្មវិធី ទី២ , គម្រោងសន្តិ​សុខ​​ទឹកចម្រុះ និង​គ្រប់គ្រងធនធានធម្មជាតិ, គម្រោងសេដ្ឋកិច្ចឌីជីថល និងការវិនិយោគលើ​ការប្រកួត​ប្រ​ជែ​ង​​​នៅកម្ពុជា, គម្រោងគ្រប់គ្រងកាកសំណល់រឹង និងផ្លាស្ទិក។

ជាមួយគ្នានេះផងដែរ នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន ២០០លានដុល្លារអាមេរិកទៀត សម្រាប់សងប្រាក់ដើមនៃការបោះផ្សាយមូលប័ត្រឆ្នាំ ២០២២ ចំនួន ៤៩លានដុល្លារ​អាមេរិក និងការគ្រោងថវិកាចំនួន ១៥១លានដុល្លារអាមេរិកទៀត សម្រាប់ធ្វើហិរញ្ញប្បទាន​លើគម្រោង​វិនិយោគ​។

- Video Advertisement -