៣ឆ្នាំចុងក្រោយនេះ ADB ផ្តល់ជំនួយប្រមាណ $៣៥០លាន អភិវឌ្ឍវិស័យថាមពលនៅកម្ពុជា

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ប្រមាណ ៣៥០លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល កម្ពុជា។នេះបើតាមការឱ្យដឹងពីឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងជំនួបជាមួយ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អ និងសមត្ថភាពដឹកនាំរបស់លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងអាណត្តិបេសកកម្មបំពេញការងារនៅកម្ពុជា។

ទន្ទឹមគ្នានេះ ឯកឧត្តម កែវ រតនៈ ក៏បានបញ្ជាក់ថា ជំនួយបច្ចេកទេសឥតសំណង និងសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ គិតជាសាច់ប្រាក់ប្រមាណ ៣៥០លានដុល្លារ ត្រូវបានផ្តល់ជូនកម្ពុជាលើការអភិវឌ្ឍវិស័យថាមពល សម្រាប់ការពង្រីកបណ្តាញអគ្គិសនីជាតិនិងបង្កើនថាមពលបៃតងកកើតឡើងវិញ។

ពាក់ព័ន្ធនឹងវិស័យថាមពល​ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជំនួបជាមួយក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ ក៏បានស្នើសុំពិនិត្យលទ្ធភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីចេញពីសំរាមអ៊ីដ្រូហ្សែននិងវារីអគ្គិសនី  សំដៅឈានទៅពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នៅក្នុងតំបន់ថែមទៀត។ (អានបន្ថែម)

នៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន កិច្ចសហប្រតិបត្តិការជាមួយ ADB និងអ្នកវិនិយោគអន្តរជាតិត្រូវបានគេរំពឹងថានឹងលើកកំពស់សមត្ថភាពរបស់ប្រទេសក្នុងការផលិត និងចែកចាយថាមពលប្រកបដោយនិរន្តរភាព រួមចំណែកបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ច និងគោលដៅអភិវឌ្ឍន៍របស់ខ្លួន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពង្រឹងវិស័យថាមពលនៅកម្ពុជា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេល […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

ក្រុមហ៊ុនបារាំង ស្នើពិនិត្យលទ្ធភាពវិនិយោគលើការផលិតថាមពលអគ្គិសនីចេញពីសំរាម នៅកម្ពុជា

តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ បានមកប្រទេសកម្ពុជាដើម្ប […]

ចិន​សម្ពោធបើក​រោងចក្រផលិត​អ៊ីដ្រូសែនដ៏​ធំ​បំផុត​លើ​ពិភពលោក​នៅ​ម៉ុងហ្គោលី​

ស្ថិតក្នុងស្ថានភាពដែលកំពុង​រីក​ចម្រើន​ខ្លាំង​សម្រាប់វិស […]

ក្រុមហ៊ុន Beijing Scitech បង្ហាញចេតនាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ […]

តើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?

យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញព […]