កន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដី១០ ហិកតា នៅកំពង់ស្ពឺ គ្រោងបញ្ចប់ការសាងសង់នៅ ខែមេសានេះ

សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងធ្វើការយ៉ាងសកម្មសាងសង់ឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដីប្រមាណ ១០ ហិកតា នៅស្រុកឱរ៉ាល់ ដោយរំពឹងថានឹងបញ្ចប់ការដ្ឋានឱ្យបាន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ នាខែមេសា ខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីពេលថ្មីៗនេះថា ដោយសារកន្លែងបូជានៅកំពង់ស្ពឺមិនទាន់សាងសង់រួច សព្វអ្នកជំងឺនៅភ្នំពេញពេលនេះ នឹងត្រូវបូជានៅភ្នំពេញ។

ឯកឧត្តម បន្តថា គម្រោងនេះ រួមមានសាងសង់ឈាបនដ្ឋានស្ដង់ដាចំនួន ៦ ដោយមានទីតាំងស្ថិតនៅ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទីតាំងមូលដ្ឋាននេះ គឺមានសុវត្ថិភាព និងមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ការសាងសង់ឈាបនដ្ឋាន បាន និងកំពុងធ្វើឡើងស្ទើគ្រប់ខេត្តក្រុង ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការត្រៀមទុកជាមុន។ (អានបន្ថែម)

- Video Advertisement -