ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបភាពដោយ McElhanney
ស្របពេលដែលការសម្ពោធស្ពានជ្រោយចង្វារចាស់ខិតជិតមកដល់ រដ្ឋាភិបាលបានបង្ហើបឲ្យដឹងពីគម្រោងសាងសង់ស្ពានថ្មីមួយបន្ថែមទៀត ដែលបច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងស្នើសុំជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង នេះបើយោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មានកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា៖ «សម្តេចក៏បានស្នើសុំឲ្យមិត្តកូរ៉េ ជួយសាងសង់ស្ពានមួយដែរនៅភ្នំពេញយើងនេះដោយសារមានស្ពានមិត្តភាពចិននិងកម្ពុជា ជប៉ុននិងកម្ពុជា ប៉ុន្តែមិនទាន់ឃើញមានស្ពានកម្ពុជាមិត្តភាពកូរ៉េនៅភ្នំពេញ»។
បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញមានស្ពានឆ្លងកាត់ទន្លេសាបចំនួនពីរគឺ ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ដែលមានតម្លៃប្រមាណជា ២៧,៥លានដុល្លារអាមេរិក និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនដែលបច្ចុប្បន្នកំពុងដំណើរការជួសជុលឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាជា ៣៣ លានដុល្លារអាមេរិក។ (អានបន្ថែម)
«អញ្ចឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានស្នើសុំហើយ អញ្ចឹងយើងត្រៀម បន្តិចទៀត ក្រែងយើងមានស្ពានមិត្តភាពកម្ពុជាកូរ៉េ» ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែម ។
យ៉ាងណាមិញ ឯកឧត្តម ស៊ុន ចាន់ថុល មិនបានបញ្ជាក់អំពីទីតាំង ជាក់លាក់នៃស្ពានថ្មីនេះនៅឡើយទេ ក៏ប៉ុន្តែ កន្លងមក សាធារណរដ្ឋកូរ៉េបានផ្តល់ការចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល។
តាមការបញ្ជាក់ពីឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន កន្លងមក គម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំអាចនឹងត្រូវចំណាយទឹកប្រាក់វិនិយោគច្រើនជាង ៣០ លានដុល្លារអាមេរិក ដោយហេតុថា ការសាងសង់ស្ពានមួយនេះនឹងត្រូវឆ្លងកាត់ទន្លេមេគង្គដែលមានប្រវែងវែងហើយមានកម្ពស់ខ្ពស់ជាងស្ពានដែលឆ្លងកាត់ទន្លេសាប ពោលគឺនឹងមានកម្ពស់ខ្ពស់ជាងស្ពានជ្រោយចង្វារ។ (អានបន្ថែម)