កម្ពុជាចេញវិធានការសំខាន់៤ និងបង្កើតAppថ្មី១ ដើម្បីការពារតំបន់ធម្មជាតិជាង៧លានហិកតា

ក្រសួងបរិស្ថាន កំពុងរៀបចំកម្មវិធី (App) តាមប្រពន្ធ័ស្មាតហ្វូន រួមជាមួយនិងការអនុវត្តន៍វិធានការសំខាន់៤ចំណុច ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងធានាដល់កិច្ចការការពារតំបន់ធនធានធម្មជាតិទាំងអស់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ខណៈបច្ចប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៣តំបន់ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៧លាន ៤៦ពាន់ហិកតា ស្មើនឹង៤០% នៃផ្ទៃដីប្រទេសទាំងមូល។

នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នាទីស្តីការក្រសួងបរិស្ថាន កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមបានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ចំនួន ៤ចំណុច៖

ទី១.ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការលើកលែងជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។

ទី២.ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ

ទី៣. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

ទី៤.ការជំរុញ ការដាំស្តាព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។

ក្រៅពីវិធានការសំខាន់ទាំង៤ខាងលើ ក្រសួងបរិស្ថាន ក៏បាននិងកំពុងរៀបចំកម្មវិធី (App) ដែលប្រើប្រាស់តាមប្រពន្ធ័ស្មាតហ្វូន មានសមត្ថភាពគ្រប់គ្រងការការពារតំបន់ការពារធម្មជាតិ ដែលមានលក្ខណៈពិសេសអាចស្គាល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិបានលឿន ផ្តល់នូវភាពសុក្រឹត្យ ទៅដល់ព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិ គ្រប់ទីកន្លែង និងមិនត្រូវការប្រព័ន្ធអ៊ីនធឺណែត ជាពិសេស មិនចំណាយថវិកា និង ពេលវេលាបោះបង្គោលព្រំប្រទល់ដែនព្រៃតំបន់ការពារធម្មជាតិ និងថែរក្សា៕

ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា ដើម្បីជួយពង្រឹងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងនោះ ក្រសួងបានប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្នុងនោះ៖ រដ្ឋបាលក្រុងស្រុកចំនួន១១១ មកពីខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន២១ ដើម្បីជួយពង្រឹងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាមរតទៅអនាគតផងដែរ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]