ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៨៩ លានដុល្លារត្រូវបានចុះហត្ថលេខាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញតំបន់ជនបទឲ្យប្រសើរឡើង ជាពិសេសដើម្បីទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ហើយកិច្ចព្រមព្រៀងនេះក៏ជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុរបស់ប្រទេសផងដែរ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារួមគ្នាដោយនាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Sunniya Durrani-Jamal និង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីទទួលស្គាល់កិច្ចព្រមព្រៀងនេះដែលនឹងជួយលើកម្មវិធីចំនួន២ ក្នុងការអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទី៣ និង កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងនេះត្រូវបានគេជឿជាក់ថានឹងដំណើរការលើកម្មវិធីចំនួនពីរ ដែលមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស។ លោកស្រី Sunniya Durrani-Jamal មានប្រសាសន៍ថាវ “ កម្មវិធីទាំងពីរគាំទ្រដល់តំបន់អាទិភាពទាំងបួននៃយុទ្ធសាស្ត្រចតុកោណ ៤ ដែលជាកាអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការកែលំអការថែទាំសុខភាព និងអាហារូបត្ថម្ភ ការជួយសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនិងធនាគារ ការអភិវឌ្ឍន៍វិស័យឯកជន និងការងារដោយគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍន៍គ្រប់វិស័យនិងចីរភាពតាមរយៈការលើកកម្ពស់កសិកម្ម និងការអភិវឌ្ឍន៍ជនបទ។
នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅមានកម្រិតនៅឡើយ បើយោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី។ លើសពីនេះទៅទៀត ខណៈពេលដែល ៧៣% នៃគ្រួសារនីមួយៗនៅតំបន់ជនបទអាចទទួលបានការផ្គត់ផ្គង់ទឹក មានតែ ១១% ប៉ុណ្ណោះដែលទទួលបានការផ្គត់ផ្គង់ទឹកស្អាត។ បើនិយាយអំពីអនាម័យវិញ មានតែ ៥៦% នៃប្រជាជននៅតាមជនបទប៉ុណ្ណោះដែលកំពុងតែទទួលបាននូវការយល់ដឹងទាំងនេះ។