កម្ពុជាទាក់ទាញវិនិយោគថ្មីជាង $៣៥០លាន ចូលក្នុងខេត្តសំខាន់ៗចំនួន៤

ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបានការស្នើសុំចុះបញ្ជីពីក្រុមហ៊ុនឯកជនលើគម្រោងវិនិយោគថ្មីចំនួន ៧គម្រោង ក្រោមទុនវិនិយោគប្រមាណ៣៥០លានដុល្លារ ដោយគ្រោងនឹងបោះទីតាំនៅក្នុងខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង និងត្បូងឃ្មុំ នាពេលខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃជ័រកៅស៊ូ), និងវិស័យឧស្សាហកម្មចំនួន៨គម្រោង (ផលិតសម្ភារៈកីទ្បានិងកាបូបដាក់សម្ភារៈកីទ្បា, ផលិតតុក្កតាគ្រប់ប្រភេទ, ផលិតស៊ីម៉ងត៍, ផលិតគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, អាជីវកម្មថ្មអារ, និងផលិតបរិក្ខារអគ្គិសនីបំភ្លឺ អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំ)។

គួររម្លឹកដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបានចំនួ​ន ​៣៧៣គម្រោង ក្នុងទុនវិនិយោគសរុប ៥,៨ពាន់លានដុល្លារ កើន ៧៧%។ គម្រោងវិនិយោគទាំង ៣៧៣នេះ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ២៥ម៉ឺនកន្លែង។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២៥។

លំហូរនៃការវិនិយោគនេះឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងលើទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា និងសក្តានុពលរបស់ខ្លួនជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ឧស្សាហកម្មផ្សេងៗ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]