ចិនសម្ពោធបើកសមាគមពាណិជ្ជករនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនចិនមកទីនេះបន្ថែមទៀត
ក្រុមអ្នកវិនិយោគចិន បានសម្រេចបើកសម្ពោធសមាគមពាណិជ្ជករហ៊ូ […]
កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាជាមួយតំណាងមកពីសមាគមអ្នកសិក្សាគម្រោងវិស្វកម្ម និងរចនាឧស្សាហកម្មនៃខេត្តហឺណាន់ ប្រទេសចិន កាលពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ2024 នៅអគារការិយាល័យកណ្តាលកាណាឌីយ៉ា ទីក្រុងភ្នំពេញ។ ក្នុងកិច្ចជំនួបនេះបានកត់សម្គាល់ជំហានដ៏សំខាន់មួយក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងសមាគមទាំងពីរ និងជំរុញឱកាសវិនិយោគក្នុងវិស័យសំណង់ដែលកំពុងរីកចម្រើននៅកម្ពុជា និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
នៅពេលដែលសេដ្ឋកិច្ចពិភពលោកចេញដំណើរដល់របត់ថ្មី ប្រទេសកម្ពុជាបានដាក់ចេញជាទិសដៅទាក់ទាញសម្រាប់អ្នកវិនិយោគបរទេស។ ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រមួយនៃតំបន់អាស៊ីអាគ្នេយ៍ គួបផ្សំនឹងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស កម្ពុជាបានក្លាយជាទីតាំងទាក់ទាញចំណាប់អារម្មណ៍សម្រាប់មនុស្សជាច្រើន ដែលក្នុងនោះ ប្រតិភូធុរកិច្ចមកពីខេត្តហឺណាន់ ក៏ជាចំណែកមួយផងដែរ។ កិច្ចប្រជុំដ៏សំខាន់នេះ គឺជាវេទិកាសម្រាប់សមាគមទាំងពីរដើម្បីស្វែងរកកិច្ចសហការដែលមានសក្តានុពល និងចែករំលែកការយល់ដឹងអំពីការអនុវត្តល្អបំផុតក្នុងការសាងសង់ និងការរចនា។

ក្នុងជំនួបនេះ លោកឧកញ៉ា ឆាល វ៉ាន់ តំណាងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានបង្ហាញពីការអភិវឌ្ឍន៍ចុងក្រោយរបស់ប្រទេសទាក់ទងនឹងគោលនយោបាយវិនិយោគរបស់កម្ពុជាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទិដ្ឋភាពសំខាន់ៗនៃប្រតិបត្តិការ វិនិយោគ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសវិនិយោគអំណោយផល ដែលរួមមានដំណើរការសម្រួល និងការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគបរទេស។
លោក Zhang Shouli ប្រធានសមាគម អ្នកសិក្សាគម្រោងវិស្វកម្ម និងរចនាឧស្សាហកម្មនៃខេត្តហឺណាន់បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតម្រូវការហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើនឡើងរបស់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ទីក្រុង ការដឹកជញ្ជូន និងការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព។ លោក Zhang បានសង្កត់ធ្ងន់លើបទពិសោធន៍យ៉ាងទូលំទូលាយរបស់ខ្លួន ក្នុងការគ្រប់គ្រងគម្រោងធំៗ និងការចង់បង្ហាញបច្ចេកវិទ្យា និងជំនាញ ដើម្បីគាំទ្រដល់ផែនការកំណើនប្រកបដោយមហិច្ឆិតារបស់កម្ពុជា។ លើសពីនេះ លោក Zhang ក៏បានកិច្ចស្វាគមន៍ក្នុងការអញ្ជើញសមាជិកនៃសមាគម CCA ទៅបំពេញទស្សនកិច្ចធុរកិច្ចក្នុងខេត្ត Henan ដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ចក្នុងតំបន់ និងពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហការបន្ថែមទៀត។

ជាងនេះទៅទៀត ក្នុងជំនួបនេះក៏បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រទូលំទូលាយរបស់កម្ពុជាក្នុងការទំនាក់ទំនងជាមួយដៃគូអន្តរជាតិ។ តាមរយៈការសម្របសម្រួលកិច្ចសន្ទនាជាមួយសមាគមនានាមកពីបរទេស ដោយកម្ពុជាមានគោលបំណងរៀនពីការអនុវត្តល្អៗជាសកល ខណៈពេលដែលកម្ពុជាកំពុងបង្ហាញពីសក្តានុពលរបស់ខ្លួនជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់វិស្វកម្ម និងសំណង់។
ក្នុងកិច្ចប្រជុំបានអនុញ្ញាតឱ្យមានការពិភាក្សាប្រកបដោយផ្លែផ្កាអំពីឱកាសវិនិយោគ និងបង្ហាញពីបំណងប្រាថ្នាដ៏មុតមាំពីភាគីទាំងពីរក្នុងការបង្កើតភាពជាដៃគូដែលអាចនាំទៅរកកិច្ចសហការយូរអង្វែង ជាពិសេស នៅក្នុងគម្រោងសំខាន់ៗ ដូចជាផ្លូវហាយវេ ស្ពាន និងលំនៅឋានក្នុងទីក្រុង ត្រូវបានគេដាក់នៅលើតុកដើម្បីបង្ហាញពីសក្តានុពលសម្រាប់ការផ្លាស់ប្តូរនៅក្នុងបរិយាប័ន្នហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញពីសុទិដ្ឋិនិយមគួរឲ្យកត់សម្គាល់សម្រាប់ការចូលរួមនាពេលខាងមុខ។ ការផ្លាស់ប្តូរគំនិត និងស្មារតីនៃកិច្ចសហប្រតិបត្តិការ ដើម្បីបង្ហាញពីផលប្រយោជន៍ទៅវិញទៅមកនៃភាពជាដៃគូអន្តរជាតិបែបនេះ។ សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំនេះបង្ហាញពីជំហានឆ្ពោះទៅរកការសម្រេចបាននូវសក្តានុពលរបស់ខ្លួនក្នុងនាមជាតួអង្គសំខាន់ក្នុងវិស័យសំណង់ និងវិស្វកម្មក្នុងតំបន់។
ដោយសារកម្ពុជាបន្តទាក់ទាញការវិនិយោគ និងអ្នកជំនាញមកពីជុំវិញពិភពលោក កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការកសាងមិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភាពជាដៃគូដែលអាចជំរុញកំណើនប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិតសម្រាប់ពេលខាងមុខ។ កិច្ចសហការជាមួយសមាគម អ្នកសិក្សាគម្រោងវិស្វកម្ម និងរចនាឧស្សាហកម្មនៃខេត្តហឺណាន់ គឺគ្រាន់តែជាជំហានមួយក្នុងចំណោមជំហានជាច្រើននៃកិច្ចដំណើររបស់ប្រទេសឆ្ពោះទៅរកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច។
