កម្ពុជាប្រកាសប្តេជ្ញាសហការជាមួយប្រទេសក្នុងតំបន់ដើម្បីការពារគុណភាពខ្យល់

ក្រសួងបរិស្ថានប្រកាសត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៤

នៅក្នុងសេចក្តីប្រកាសដដែល ក្រសួងបានបញ្ជាក់ថា ការបំពុលខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ៤០ ug/ម3 តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ug/ម3 ដែលជាបារ៉ាម៉ែត្រកំណត់ដោយអង្គការសុខភាពពិភពលោក។ កម្រិតកំហាប់ខ្យល់នេះ បញ្ជាក់ថា មិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មិត និងសារព័ត៌មានមួយចំនួននោះទេ។

គួររំលឹកថា កាលពីកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤នេះ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ធ្លាប់បាន​ប្រកាស​ពី​កិច្ច​សហការ​ដែលមិន​ធ្លាប់​មាន​ពី​មុន​​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ការ​បំពុល​អ័ព្ទនៅតំបន់ឆ្លង​ដែន។ លទ្ធផលនៃគំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈនេះតែម្តង។ (អានបន្ថែម)

ជុំវិញបញ្ហានេះដែរ ភាគីថៃស្នើឱ្យមានការរៀបចំសម្រាប់ថ្នាក់ដឹកនាំនៃគណៈប្រតិភូនៃកិច្ចពិភាក្សាទ្វេភាគីនេះ ទៅធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្រះកែវជាប់ព្រំប្រទល់កម្ពុជា ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃនៅក្នុងតំបន់នោះ ដែលគេជឿថាអាចជាកត្តាចូលរួមសំខាន់សម្រាប់បង្កការបំពុលខ្យល់សម្រាប់ប្រទេសទាំងពីរ។

ឆ្លើយតបនឹងបញ្ហានេះដែរ សេចក្តីប្រកាសដដែលរបស់ក្រសួងបរិស្ថានក៏បានបញ្ជាក់ពីបច្ចុប្បន្នភាពភ្លើងឆេះព្រៃនៅកម្ពុជាផងដែរថា ចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា មានការថយចុះបើប្រៀបធៀបនឹងឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ កម្រិតការបំពុលខ្យល់ ដោយភាគល្អិតនិចល PM2.5 ក៏មានការថុយចុះ និងក្រោមកម្រិតស្តង់ដា។ លើសពីនេះ នៅក្នុងទិសដៅលើកកម្ពស់ការថែរក្សាបរិស្ថានឱ្យមានភាពស្រស់ស្អាត និងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រើប្រាស់ប្រេងឥន្ធនៈស្តង់ដា EURO4 និងEURO5 ដែលបានកាត់បន្ថយយ៉ាងច្រើននូវការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស។

ការការពារគុណភាពខ្យល់នៅតែជាការងារអាទិភាពបស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យ ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]