ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយ ដើម្បីស្នើសុំឥណទានយកមកសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។
នេះបើយោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ ដែលស្រង់សំដី ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ។
ជុំវិញគម្រោងស្ពាននេះ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ ធ្លាប់ប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ ថា ស្ពាននេះនឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់ ព្រោះវាអាទិភាពបន្ទាប់។
ផែនការចង់សាងសង់ស្ពាននេះ ត្រូវប្រកាសដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៩ ដោយការសិក្សាត្រូវបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ ២០២០។
បើរដ្ឋាភិបាលចិនអនុម័តប្រាក់កម្ចី គម្រោងនេះរំពឹងថាអាចចាប់ផ្ដើមនឹងនៅក្រោយឆ្នាំ ២០២៣ ឯណោះ។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានកំពង់ឆ្នាំង-កំពង់ធំ អាចនឹងមានមានប្រវែងដល់ទៅ ៣.៩០០ ម៉ែត្រដែលនឹងតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយបើតាមផែនការចាស់ គម្រោងនេះគួរតែត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្រោមជំនួយរបស់ប្រទេសចិន។ (អានបន្ថែម)