កម្ពុជា-កូរ៉េ ប្តេជា្ញរួមគ្នាអនុវត្តបញ្ញាសិប្បនិម្មិត្ត AI ដើម្បីបង្កើនសុវត្ថិភាពប្រព័ន្ធដឹកជញ្ជូនក្នុងតំបន់

កម្ពុជា និងកូរ៉េ បានប្តេជ្ញារួមគ្នាជំរុញការអនុវត្តបញ្ញាសិប្បនិម្មិត្ត AI ដើម្បីបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធដឹកជញ្ជូននៅក្នុងតំបន់។ នេះបើយោងតាមវេទិកាសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី១៥ (15th ASEAN-ROK Transport Cooperation Forum) ក្រោមប្រធានបទ “ដំណោះស្រាយដោយប្រើបញ្ញាសិប្បនិម្មិត្ត AI សម្រាប់ចល័តភាពកាន់តែឆ្លាតវៃ និងមានសុវត្ថិភាព” នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ពីថ្ងៃទី៨-ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ឈៀង ពេជ្រ ប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជាក្នុងក្របខណ្ឌអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមវេទិកានោះ បានឱ្យដឹងថា វេទិកានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ។

ឯកឧត្តមបន្តថា ក្នុងកម្មវិធីបើកវេទិកា ឯកឧត្តម ផាក សាំងវូ (Park Sangwoo) រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានបញ្ជាក់ថា បញ្ញាសិប្បនិម្មិត្ត (AI) កំពុងដើរតួនាទីសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធដឹកជញ្ជូនទាំងមូល ទាំងផ្នែកផ្លូវគោក ផ្លូវអាកាសចរណ៍ ផ្លូវទឹកនិងសមុទ្រ។ ដោយមើលឃើញពីតម្រូវការ និងអាទិភាពទាក់ទងនឹងការដឹកជញ្ជូនផ្សេងៗគ្នាក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ប្រទេសកូរ៉េ បានលើកយករបៀបវារៈនេះឡើង ដើម្បីចែករំលែកគ្នាទៅវិញទៅមកក្នុងគោលចំណងធ្វើការអភិវឌ្ឍរួមគ្នាលើវិស័យនេះ។

តាមរយៈវេទិកានោះដែរ កម្ពុជា បានបង្ហាញពី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងដំណើរការក្នុងការបញ្ចប់ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ព្រមទាំងបង្ហាញពីវឌ្ឍនភាពការងារមួយចំនួន ដូចជាការងារគ្រប់គ្រងការងារដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធឌីជីថល មានជាអាទិ៍ ភ្លើងសញ្ញាចរាចរណ៍ ដែលមានបំពាក់កាមេរ៉ា AI ការគ្រប់គ្រងដំណើរការរថយន្តក្រុង ការទូទាត់ប្រាក់តាមប្រព័ន្ធឆ្លាតវៃ ពិសេសនៅលើផ្លូវល្បឿនលឿន និងកំពុងបន្តអភិវឌ្ឍបន្ថែមទៀតលើវិស័យដឹកជញ្ជូន។

គួរបញ្ជាក់ថា ក្នុងវេទិការនេះ ប្រទេសអាស៊ាន និងកូរ៉េ ក៏មានការពិភាក្សាអំពីផែនទីបង្ហាញផ្លូវស្ដីពីកិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េ សម្រាប់ឆ្នាំ២០២៦-២០៣០ ផងដែរ ដែលផែនការនេះ គ្រោងនឹងដាក់ជូនកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន នៅក្នុងខែវិច្ឆិកា ២០២៥ ខាងមុខនេះនៅប្រទេសមីយ៉ាន់ម៉ា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-តួកគី រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងសម្រួលនិតិវិធីតាមច្រករបៀង

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយក្រសួងដឹកជញ្ជូ […]

បដិវត្តន៍មធ្យោបាយធ្វើដំណើរ៖ ក្តីស្រមៃនៃ Hyperloop ពីទីក្រុងញូវយ៉ក ទៅទីក្រុងឡុងដ៍

ពិភពលោកកំពុងព្យាយាមឥតឈប់ឈរដើម្បីស្វែងរកមធ្យោបាយសម្រាប់ក […]

ក្រុមហ៊ុន Integrated  ចង់វិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជា

ក្រុមហ៊ុន Integrated Logistics Asia, KLN ដែលជាក្រុមហ៊ុន […]

កម្ពុជា-ចិន ប្រកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងលើកកម្ពស់វិស័យភស្តុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនចិន Zhejiang S […]

កាណាដា កំពុងស្វែងរកការវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា

  ក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា បានមកស្វែងរកឱកាសវ […]