កម្ពុជា-ចិនសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាផ្លូវការហើយ

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជា​អធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពី​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រៅពីនេះ ឯកឧត្តម លី ខឺឈាង នឹងបំពេញទស្សកិច្ចទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣​ថ្ងៃ​​​ចាប់ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេ​​ភាគីមួយចំនួនផងដែរ។

បន្ថែមពីនេះ ឯកឧត្តម នឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប និងអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ​នៃ​ប្រាសាទតាកែវ។

គួរបញ្ជាក់ថា​ ផ្លូវល្បឿនលឿននេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ ២០១៩ ក្រោមការវវិនិយោគ ២ ពាន់លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC)  ក្នុងលក្ខខណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ រយៈពេល ៥០ ឆ្នាំ។ (អានបន្ថែម)

- Video Advertisement -