កម្ពុជា-ជប៉ុនកំពុងជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការគ្រប់គ្រងវិស័យទឹកកខ្វក់

រដ្ឋាភិបាលកម្ពុជា និងជប៉ុនបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការគ្រប់គ្រងវិស័យទឹកកខ្វក់នៅកម្ពុជា នេះបើយោងតាមលទ្ធផលនៃជំនួបរវាងភាគីទាំងពីរកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ជំនួបរវាង ឯកឧត្តម បុង ប៊ុនហួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Hiroyuki Ishii តំណាងឲ្យគណៈប្រតិភូមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន គឺមានគោលបំណងដើម្បីជជែកពិភាក្សាលើវឌ្ឈនភាពគម្រោងកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស ទាក់ទងនឹងការតាក់តែងច្បាប់ ការរៀបចំបទដ្ឋានបច្ចេកទេស និងការពង្រឹងសមត្ថភាពលើវិស័យទឹកកខ្វក់។

ឯកឧត្តម បុង ប៊ុនហួន បានមានប្រសាសន៍ថា៖ សព្វថ្ងៃកម្ពុជានៅតែត្រូវការអ្នកជំនាញ និងអ្នកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ដើម្បីជួយបង្កើនចំណេះដឹងបច្ចេកវិទ្យាថ្មីបន្ថែមទៀតដល់មន្ត្រីក្រសួង ដើម្បីអាចរៀបចំគោលនយោបាយទឹកកខ្វក់ បទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រង និងការសាងសង់បណ្តាញ និងស្ថានីយ៍ប្រព្រិត្តិកម្មទឹកកខ្វក់នានានៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានឲ្យដឹងថា កន្លងមក ក្រសួងបានសហការយ៉ាងស្អិតរមួត និងធ្វើការយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការលើកកម្ពស់ការងារលើវិស័យទឹកស្អាត និងអនាម័យ ជាពិសេសជាមួយភាគីជប៉ុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]