ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើការលិខិតប្ដូរសារ និងនិងឯកសារពាក់ព័ន្ធលម្អិតទាក់ទងនឹង កម្ចីសម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន HAYASHI Yoshimasa កាលពីថ្ងៃទី ៦ សីហា កន្លងទៅ។
ទំហំទឹកប្រាក់កម្ចីសម្បទានដែលបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មានថ្មីនេះគឺប្រមាណ ៣១០ លានដុល្លារ ដែលកើនឡើង ១០០ លានដុល្លារ លើសពីទំហំដែលរដ្ឋសភាកម្ពុជាបានរាយការណ៍នៅក្នុងខែមីនា ឆ្នាំ ២០១៩។ (អានបន្ថែម)
លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាននេះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។
គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ (អានបន្ថែម)