កម្ពុជា និងថៃ គ្រោងបើកច្រកទ្វារព្រំដែន ៤កន្លែង ឡើងវិញឆាប់ៗនេះ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអាជ្ញាធរខេត្តស្រះកែវ នៃប្រទេសថៃ បានពិភាក្សាលើការបើកច្រកព្រំដែនឡើងវិញ ដែលត្រូវបានបិទបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ១៩។

ការពិភាក្សានេះ ធ្វើឡើងរវាងមន្រ្តីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី ១៥ ខែធ្នូ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Thaiger កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ។

លទ្ធផលនៃកិច្ចប្រជុំ គឺភាគីនៃប្រទេសទាំង២ ឯកភាពគ្នាចង់បើកច្រកព្រំដែនចំនួន ៤ កន្លែងឡើងវិញ ប៉ុន្តែកាលបរិច្ឆេទបើកនៅមិនទាន់បង្ហាញ ព្រោះភាគីទាំងត្រូវពិភាក្សាបន្ត ពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាពដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

បើតាមប្រភពដដែល ច្រកព្រំដែនទាំងពីរ មានដូចជាច្រកព្រំដែន ប៉ោយប៉ែត-បានឃ្លងលើក ច្រកព្រំដែនគីឡូ ១៣-បានខៅឌិន ច្រកម៉ាឡៃ-បានណុងព្រឿ និងច្រកបឹងត្រកួន-បានតាប្រាយ៉ា។

 

 

 

- Video Advertisement -