កម្ពុជា និងអាមេរិក សហការគ្នាសង់រោងចក្រច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើគ្រឿងចក្រទំនើបៗពីអាមេរិក

ក្រុមហ៊ុន Amru Rice (Cambodia) និងក្រុមហ៊ុន Stabil Nutrition, LLC របស់អាមេរិក សម្រេចចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីវិនិយោគសង់រោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

នេះបើយោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

បើតាមប្រភពខាងលើបានបញ្ជាក់ថា ពិធីចុះ MoU រវាងក្រុមហ៊ុនទាំងពីរខាងលើ ត្រូវបានធ្វើឡើងនៅថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) និងលោក Michael Tarrasch តំណាងក្រុមហ៊ុន Stabil Nutrition, LLC។

គោលបំណងសំខាន់របស់ MoU នេះគឺនឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។

គួររំលឹកថា ក្រៅពីអនុស្សារណៈខាងលើ កម្ពុជាក៏បានចុះអនុស្សារណៈ(MoU)មួយទៀតនៅថ្ងៃទី២២ ខែកញ្ញា រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន Otis McAllister Inc របស់អាមេរិក ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា សម្រាប់នាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។

ក្នុងMoUមួយនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ រួមមាន៖ អង្ករផ្កាម្លិះកម្ពុជា អង្ករសែនក្រអូបប្រភេទ SKO និង SRO ក៏ដូចជាអង្ករខ្សាយមួយចំនួនទៀត ជាមួយនឹងតម្លៃប្រកួតប្រជែង និងធានាការដឹកជញ្ជូនទាន់ពេលវេលា។

គួរបញ្ជាក់ទៀតថា បន្ទាប់ពីការចុះអនុស្សារណៈនៃការយោគយល់គ្នានេះហើយ វត្តមានអង្ករក្រោមស្លាកសញ្ញា “ផលិតនៅប្រទេសកម្ពុជា” រំពឹងថានឹងមានចំនួនកាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក ជាពិសេស ក្នុងចង្កោមអាជីវកម្មផ្សារទំនើបខ្នាតយក្សដូចជា Costco និង WalMart ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]