កម្ពុជា-វៀតណាម ពិចារណាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកកែប-កោះត្រល់

អាជ្ញាធរកម្ពុជា និងវៀតណាម កំពុងពិភាក្សាគ្នា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ។​

យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។​

គម្រោងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេលដែលខេត្តកែបកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ (អានបន្ថែម) និងកំពង់ផែទេសចរណ៍ខេត្តកំពត (អានបន្ថែម) ដែលគ្រោងនឹងដាក់ឱ្យដំណើរការបម្រើដល់ការធ្វើដំណើររបស់ទេសចរបរទេស។ (

លោក Pham Ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានលើកឡើងថា ការផ្តល់ជូននេះនឹងជំរុញដល់ភ្ញៀវទេសចរណ៍វៀតណាម និងអាស៊ានផ្សេងទៀតដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ។

លោក​ Pham Ha មានប្រសាសន៍​ថា​៖ «​វា​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ល្អ ដោយសារ​វា​ភ្ជាប់​កោះ Phu Quoc ជាមួយ​នឹង​តំបន់​ដែល​មិន​សូវ​មានគេស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដំណើរ​វៀតណាម​ទៅ​លេង​កន្លែង​នានា​ដូច​ជា​ខេត្ត​ព្រះសីហនុ និង​កោះទន្សាយ​បានដោយ​ងាយស្រួល​ថែមទៀតផង។

- Video Advertisement -