កម្ពុជា-អាមេរិក រួមគ្នាពង្រឹងសកម្មភាពពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចប្រជុំដ៏សំខាន់នៅវ៉ាស៊ីនតោន

 

កម្ពុជា-អាមេរិក បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ សំដៅទាក់ទាញកំណើនវិនិយោគអាមេរិកមកកាន់កម្ពុជាបន្ថែមទៀត។

នេះបើយោងតាមជំនួបដាច់ដោយឡែកពីគ្នារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក និងលោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក នៅវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ កម្ពុជា-អាមេរិក ក៏បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

ពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះដែរ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ សហរដ្ឋ​អាមេរិកគឺ​ជា​ទីផ្សារដ៏​សំខាន់​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ចំនួន ១,៦២៦ពាន់​លាន​ដុល្លារ​​។ (អានបន្ថែម)

ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការពង្រីកពាណិជ្ជកម្មនេះ បង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួមនៃកំណើន និងវិបុលភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុន ចង់វិនិយោគលើវិស័យសំខាន់២ ពិសេសវិស័យសំណង់នៅកម្ពុជា

គណៈប្រតិភូវិនិយោគិនជប៉ុន ដែលមកពីក្រុមហ៊ុន Cambodia Secu […]

ក្រុមហ៊ុនអាមេរិក១ ប្រកាសគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ច […]

វិនិយោគិនចិនមកពី ១៩ក្រុមហ៊ុន មានបំណងពង្រីកការវិនិយោគខ្លួននៅកម្ពុជា

  នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពវិន […]