ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
វិស័យសំណង់បានបង្កើតការងារដល់កម្មករកម្ពុជាគិតជាមធ្យមពី ២០០ ០០០ នាក់ ទៅ ២២០ ០០០ នាក់ក្នុង១ថ្ងៃ ប៉ុន្តែចំនួននេះ បានធ្លាក់ចុះរហូតដល់ ៣១,៨១ ភាគរយ បើធៀបនឹងរយៈពេល៩ខែកាលពីឆ្នាំទៅ។ នេះបើតាមរបាយការណ៍ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែតុលា ឆ្នាំ២០១៩។
ដោយឡែកសារព័ត៌មាន New Age របស់បង់ក្លាដេសបានចុះផ្សាយថាលោក Salim Reza លេខាធិការក្រសួងសុខុមាលភាពជនបរទេស និងក្រៅប្រទេសបានមានប្រសាសន៍ថា ពួកគេកំពុងរៀបចំបញ្ជូនកម្មករសំណង់របស់ខ្លួនមកប្រទេសកម្ពុជា។
លោកបន្តថា មន្រ្តីស្ថានទូតបង់ក្លាដេសប្រចាំទីក្រុងបាងកក កាលពីពេលថ្មីៗនេះ បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្ដែងរបស់កម្មករសំណង់សម្រាប់បង់ក្លាដេស។
លោកបន្ថែមថា បង់ក្លាដេស និង កម្ពុជាបានចុះហត្ថលេខា ស្តីពី ការផ្លាស់ប្តូរជំនាញ និង ការជ្រើសរើសពលករពីប្រទេសបង់ក្លាដេសកាលពីឆ្នាំ ២០១៧។
បើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញអាចទទួលបានពី ៣០ ០០០រៀល ទៅ ៤០ ០០០រៀលក្នុង១ថ្ងៃ កម្មករមានជំនាញ និង មេជាងអាចទទួលបានពី ៤០ ០០០រៀល ទៅ ៦០ ០០០រៀលក្នុង១ថ្ងៃ ខណៈដែល វិស្វករ និង អ្នកជំនាញផ្សេងទៀតអាចទទួលប្រាក់បៀវត្សរ៍ពី ៤០០ ដុល្លារ ទៅ ២ ៥០០ ដុល្លារក្នុង១ខែ៕