កម្មវិធីទូរស័ព្ទ ‘សំណង់កម្ពុជា’ របស់ក្រសួងដែនដីមាននៅក្នុង App Store និង PlayStore ហើយ

ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិត ឆាន់សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបង្កើតកម្មវិធីទូរស័ព្ទមួយឈ្មោះថា “សំណង់កម្ពុជា” ឬ “Cambodia Construction”ក្នុងគោលបំណងដើម្បីផ្តល់ជាព័ត៌មានសំខាន់ៗទាក់ទង់នឹងវិស័យមួយនេះ ទៅដល់សាធារណជន។
កម្មវិធីទូរស័ព្ទ “សំណង់កម្ពុជា” ឬ “Cambodia Construction”ផ្តល់ភាពងាយស្រួលជាច្រើនសំរាប់វិស័យសំណង់ដូចជាការផ្តល់នូវព័ត៌មាន បញ្ជីឈ្មោះក្រុមហ៊ុនសំណង់ បញ្ជីគម្រោងសំណង់ និងលិខិតអនុញ្ញាតិតម្លៃសំភារៈក៏ដូចជាច្បាប់និងបទបញ្ញត្តិផ្សេងៗទាក់ទងនឹងស្តង់ដាក្នុងវិស័យសំណង់ផងដែរ។

ជាមួយគ្នានេះដែរ កម្មវិធីទូរស័ព្ទមួយនេះ ក៏អាចបង្ហាញពីទីតាំងរបស់គម្រោងដែលទទួលការអនុម័តពីក្រសួង ព័ត៌មានរបស់ម្ចាស់គម្រោង ក្រុមហ៊ុនទទួលបន្ទុក ក៍ដូចជានិតិវិធីផ្សេងៗទាក់ទងទៅនឹងការសាងសង់។

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទដ៍ឆ្លាតមួយនេះលោកអ្នកអាចធ្វើការទាញយកពីក្នុង App Store (សំរាប់iPhone) និង PlayStore (សំរាប់Android)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]