កាណាដា កំពុងស្វែងរកការវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា

 

ក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា បានមកស្វែងរកឱកាសវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា បានមកជួបពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនអំពីរឿងនេះរួចរាល់ហើយ។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Ponora Ang ដៃគូ និងជាសហប្រធានក្រុមអាស៊ីប៉ាស៊ីហ្វិក Fasken Martineau DuMoulin LLP (Fasken) និងក្រុមបេសកកម្មពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងជំនួបរវាងក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា និងក្រសួងសាធារណការ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកការវិនិយោគពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រសួង និងក្រុមបេសកកម្មពាណិជ្ជកម្ម ប្រទេសកាណាដា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។

ពាក់ព័ន្ធវិស័យសាធារណការ និងដឹកជញ្ជូននេះដែរ ធនាគារដ៏ធំមួយរបស់ប្រទេសជប៉ុន (JBIC) ក៏បានបង្ហាញពីបំណងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការលើគម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​​ (Japan Bank for International Cooperation-JBIC) កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ (អានបន្ថែម)

ដោយសារទាំងអង្គភាពរបស់កាណាដា និងជប៉ុនបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគ កម្ពុជាឈរលើភាពរីកចម្រើនដ៏សំខាន់ក្នុងវិស័យសាធារណការ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ច និងការពង្រឹងការតភ្ជាប់ក្នុងតំបន់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាបង្កើតក្រុមការងារគ្រប់គ្រងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាល​បើក​បេសកកម្ម​ស្តារ​ឡើង​វិញ​យ៉ាង​ទូលំទូលាយ ដើ […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

សំណង់អនាគតដ៏ឆ្លាតវៃ៖ តើ AI កំពុងបដិវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងណា?

ឧស្សាហកម្មសំណង់បានផ្លាស់ប្តូរអស់ជាច្រើនទសវត្សរ៍មកហើយ ដោ […]

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិយោគនៅកម្ពុជា

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបញ្ជាក់ជ […]

ប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សម្រេចបានជិត ១០០%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាង […]