ការជំរុញការអភិវឌ្ឍរបស់ប្រទេស (ត្រូវគិតគូរជានិច្ចពីកម្មករនៅការដ្ឋានសំណង់)
ដោយសារអគារត្រូវបានរីកដុះដាលឡើងជាបន្តបន្ទាប់ វាច្បាស់ណាស់ដែរថា ទេសភាពទីក្រុងរបស់ប្រទេសកម្ពុជា គឺកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជាការិយាល័យ ខុនដូ អាផាតមិន និងផ្សារទំនើប។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគសរុបនៅក្នុងគម្រោងសាងសង់កើនឡើងទ្វេដងរហូតដល់ 8.5៨.៥ ប៊ីលានដុល្លារក្នុងឆ្នាំ 2016 ២០១៦ បើធៀបនឹងឆ្នាំមុន។
វិស័យសំណង់ គឺជាកត្តាចលករមួយនៃកត្តាជំរុញកំណើនសេដ្ឋកិច្ច បើយោងតាមធនាគារពិភពលោក។ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាបានកើនឡើងឥតឈប់ឈរចាប់តាំងពីឆ្នាំ 2011 ២០១១ ដោយមានកំណើនយ៉ាងតិច 7 ៧ ភាគរយជារៀងរាល់ឆ្នាំ។ នៅឆ្នាំ 2017 ២០១៧ ធនាគារពិភពលោករំពឹងថាសេដ្ឋកិច្ចនឹងបន្តរឹងមាំនៅកម្រិតដដែល។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្រដៀងគ្នានោះ ប្រទេសកម្ពុជាត្រូវកសាងខ្លួនឲ្យបានលឿនឲ្យឆាប់រហ័ស ព្រមទាំងរក្សានូវប្រសិទ្ធភាពថ្លៃចំណាយ។ ដូចនេះហើយទើបឧស្សាហកម្មសំណង់ត្រូវមានយន្តការបន្ថែមទៀតដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពនៃកម្លាំងពលកម្មរបស់ខ្លួន។ ការណ៍នេះនឹងធ្វើឲ្យអាចរក្សាបាននូវចំនួនកម្មករ ហើយការសាងសង់នឹងលឿនជាងមុន ព្រមទាំងអស់ថ្លៃចំណាយតិច។
ការប្រើឧបករណ៍ប្រើថាមពលអគ្គិសនីនៅការដ្ឋាន គឺជាវិធីមួយក្នុងការធ្វើយន្តកម្មឧស្សាកម្មសំណង់។ ឧបករណ៍ប្រើថាមពលអគ្គិសនីដែលមានគុណភាពខ្ពស់ កាន់តែមានតំលៃសមរម្យច្រើនឡើងហើយវានឹងបង្កើនផលិតភាពនៃការដ្ឋាន។ លើសពីនេះទៀត ឧបករណ៍ប្រើថាមពលអគ្គិសនីឥតខ្សែជួយឱ្យឲ្យកម្មករកាន់តែអាចចល័តបានច្រើន។ ពួកគេមិនចាំបាច់ត្រូវប្រយ័ត្នជាមួយខ្សែភ្លើងនោះទេ ហើយអាចផ្លាស់ទីបានសេរី និងថធ្វើការបានលឿនជាងមុន ដូចនេះវានឹងបង្កើនប្រសិទ្ធភាពការងាររបស់ពួកគេ។ វាក៏ជួយទប់ស្កាត់គ្រោះថ្នាក់ដោយសារតែគ្រោះថ្នាក់ដោយកំហុសបច្ចេកទេសមានតិចជាងមុន ជាពិសេសនៅពេលធ្វើការនៅទីតាំងខ្ពស់ៗ។
កម្មករការដែលធ្វើឲ្យមានប្រសិទ្ធភាពនិងសុខភាពល្អដល់កម្មករ នឹងជួយកាត់បន្ថយថ្លៃចំណាយលើកម្លាំងពលកម្ម និងប្រតិបត្ដិការ ព្រមទាំងកាត់បន្ថយហានិភ័យនៃការពន្យារពេលរបស់គម្រោង ដោយសារតែគ្រោះថ្នាក់នៅការដ្ឋាន និងពេលជាប់គាំង។
លើសពីនេះទៀត ឧបករណ៍ប្រើថាមពលអគ្គិសនីគ្មានខ្សែ គឺផ្តល់ថាមពលដោយថាមពលថ្ម និងអាចធ្វើការដោយឯករាជ្យដោយមិនចាំបាច់ប្រើអគ្គីសនីជាប់រហូតនោះទេ។ នៅក្នុងប្រទេសកម្ពុជា មានការដាច់ចរន្តអគ្គីសនីជាមធ្យម ១,៤1.4ដងក្នុងមួយខែ ដែលក្នុងនោះពេលដាច់ចរន្តអគ្គីសនីម្តងៗមានរយៈពេលប្រហែល 1.3១,៣ម៉ោង។ ឧបករណ៍ប្រើថាមពលអគ្គិសនីគ្មានខ្សែនេះ អាចធ្វើការក្នុងពេលដែលគ្មានចរន្តអគ្គីសនី ដូច្នេះហើយលំហូរការងារនៅការដ្ឋានសំណង់មិនត្រូវបានបង្អាក់នោះទេ។
ក្រុមហ៊ុន Bosch បានផលិតឧបករណ៍ប្រើថាមពលអគ្គិសនីដែលមានច្រើនជម្រើសសម្រាប់អ្នកម៉ៅការសាងសង់ ដើម្បីបំពេញតម្រូវការរបស់ឧស្សាហកម្មសំណង់នេះសម្រាប់គុណភាព និងលទ្ធភាពអាចប្រើប្រាស់បាន។ ឧបករណ៍ប្រភេទធម្មតា ឬគុណភាពមូលដ្ឋាន គឺត្រូវបានរចនាឡើងវិញពីម៉ូដែលដែលមានស្រាប់ដើម្បីឱ្យឲ្យមានតម្លៃប្រកួតប្រជែង ប៉ុន្តែវានៅតែរឹងមាំ និងមានសុវត្ថិភាពសម្រាប់ការប្រើយ៉ាងម៉ត់ចត់នៅការដ្ឋានសាងសង់។
ឧបករណ៍ប្រើថាមពលអគ្គិសនីគាំទ្រដល់ឧស្សាហកម្មសំណង់ដែលកំពុងរីកចំរើន ដោយជួយធ្វើឱ្យឲ្យការដ្ឋានសាងសង់កាន់តែមានផលិតភាព និងចំណាយតិច។ នគរូបនីយកម្មរបស់ប្រទេសកម្ពុជាអាចកើតមានឡើងលឿន និងចំណាយទាបជាងមុន ស្របពេលដែលកំណើនសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
- Video Advertisement -