ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កំពង់ផែសម្រាប់ចំណតទូកទេសចរណ៍កោះទន្សាយ ដែលមានទីតាំងនៅត្រើយប៉ែកដីគោកនៅក្នុងខេត្ដកែប សម្រេចការសាងសង់ប្រមាណ៧៥% ហើយ ដោយគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
លោក រស់ សោភ័ណ ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ AKP ថា ការសាងសង់កំពង់ផែចំណតកោះទន្សាយនេះ ចំណាយពេល ជាងមួយឆ្នាំទៅហើយ ដែលជាការយឺតយាវបន្តិច។
កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម ទៅ ៤,៧០ម នឹងអាចចតនាវាទេសចរណ៍បាន ២ ប្រភេទ។
ប្រភេទនាវាទី១ អាចធ្វើដំណើរចេញពីផែចម្ងាយប្រមាណ ៥៦គ.ម ដែលអាចដឹកមនុស្សបានពី ៣០ ទៅ ១០០នាក់។ ដោយឡែកប្រភេទនាវាទី២ អាចធ្វើដំណើរចេញពីផែប្រមាណ១៩៣គ.ម នឹងអាចផ្ទុកអ្នកដំណើរពី ១០០ ទៅ ៣០០នាក់។
គម្រោងនេះត្រូវបានសាងសង់តាំងពីឆ្នាំ ២០២០ ដោយប្រើប្រាស់ថវិការបស់រដ្ឋ ប្រមាណ ១,២លានដុល្លារ។ (អានបន្ថែម)